អ្នក ប្រើប្រាស់កុំព្យូទ័រ Windows មួយចំនួនអាចនឹងច្រណែនអេក្រង់កុំព្យូទ័រ Mac ដោយសារវាមើលទៅទាក់ទាញ និងប្លែក។ បើអ្នកចង់ធ្វើឲ្យអេក្រង់កុំព្យូទ័រ Windows របស់អ្នកដូច Mac ដែរ គឺអាចធ្វើបានយ៉ាងងាយ ដោយគ្រាន់តែដំឡើងកម្មវិធីពីរប៉ុណ្ណោះ។
មើលវិធីសាស្ត្រខាងក្រោម៖
១. ដំឡើងកម្មវិធី Rocketdock លើកុំព្យូទ័ររបស់អ្នក។ Rocketdock ជាកម្មវិធីមិនគិតលុយទេ ដែលអ្នកអាចទាញយកដោយចុចត្រង់នេះ
ចុចលើពាក្យថា Download
រួចចុច Download RocketDock!
បន្ទាប់មក Save កម្មវិធីទុកលើ Desktop ដែលមានទំហំត្រឹម 6,2Mb។ ក្រោយពី Download រួច អ្នកត្រូវដំឡើងកម្មវិធីនេះលើកុំព្យូទ័ររបស់អ្នក។ ពេលកំពុងដំឡើង អ្នកគួរបង្កើត Shortcut ដាក់លើ Desktop។ ក្រោយពេលដំឡើងរួច អ្នកគ្រាន់តែចុចលើ Shortcut នោះ Dock ដូច Mac នឹងលោតនៅលើអេក្រង់កុំព្យូទ័ររបស់អ្នកភ្លាម។ នៅលើ Dock នោះមានកម្មវិធីជាច្រើនដូចជា (Internet Explorer, Folder ឬ Recycle Bin ប៉ុន្តែពុំមានរូបដូច Mac នោះទេ។ ដូច្នេះអ្នកត្រូវ Download រូបរបស់ Mac ឬ MAC OS X skin បន្ថែមទៀត។
២. ក្នុងការ Download MAC OS X skin សូមចុចត្រង់នេះ ដើម្បីចូលទៅកាន់វ៉ិបសាយ រួចចុចយក Download File!
Save ឯកសារនេះទុកលើ Desktop របស់អ្នក
Extract folder (Mac OS X Leopard) ដែលបានបង្ហាញនោះ។ Copy folder (Mac OS X Leopard) ដាក់ចូលទៅក្នុង Folder Rocketdock Skin (Local dick (C:) > Program Files > RocketDock > Skins)។ រួចបិទ Folder ទាំងអស់នេះចោល។
បន្ទាប់មកចុចលើ Dock Settings… (ដែលស្ថិតនៅលើ Dock ជាមួយនឹងកម្មវិធីផ្សេងៗ) នោះវានឹងលោតផ្ទាំង Windows តូចមួយឡើងមក។ រួចចុចយក Style (នៅក្នុងរបាខាងឆ្វេង) ហើយចុចខាងក្រោម Theme ជ្រើសយក Mac OS X Leopard បន្ទាប់មកចុច Ok។
ពេលនេះអ្នកអាចប្ដូរ Skin នៃកម្មវិធីផ្សេងៗបានហើយ។ ឧ. អ្នកចង់ដូរ Folder ជំនួសមកវិញនូវ Finder អ្នកគ្រាន់តែចុច Right Click លើ Folder នោះ រួចដាក់ Mouse ពីលើ RocketDock ហើយជ្រើសយក Icon Settings…។ ក្នុងប្រអប់ Icons អ្នកចុចពីលើរូប Finder.png រួចចុច Ok នោះ Folder នឹងត្រូវបានជំនួសដោយ Finder របស់ Mac ភ្លាម។ អ្នកអាចអនុវត្តវិធីបែបនេះជាមួយនឹងកម្មវិធីផ្សេងៗទៀត។
Wallpaper របស់ Mac
***យកល្អ អ្នកគួរដាក់ Toolbars និង Dock ផ្ទុយគ្នា។ បើអ្នកដាក់ Dock នៅខាងក្រោម នោះ Toolbars គួរនៅខាងលើ។ អ្នកគួរ Download Wallpaper របស់ Mac ហើយដំឡើងវាជា Desktop background នោះអេក្រង់កុំព្យូទ័ររបស់អ្នកមើលទៅដូច Mac បេះបិទតែម្ដង៕
មើលវីដេអូ៖
ប្រភព Sabay News