Thursday, June 4, 2015

បន្ត​​ប្រើ​​ Windows 7​ ឬ​​​គួរ​​តែ​​ដំឡើង​​ទៅ​​ Windows 10?

1

​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវការ​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ ថ្មី​របស់​ក្រុមហ៊ុន​ Microsoft ​គឺ​ Windows 10 ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ខាង​មុខ​នេះ។ ​ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​​ Windows 7 នៅ​ឡើយ​ដោយ​មិន​ខ្វល់​ពី​ការ​ Update នោះ​ឡើយ​បើ​ទោះ​បី​ជា​​ក្រុមហ៊ុន​ Microsoft ​​ផ្ដល់​ការ​ Update ​ដោយ​ឥត​គិត​ថ្លៃក៏​ដោយ។

ដូច្នេះ​​បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​​រវាង​ Windows 10 និង Windows 7 ឃើញ​ថា​ Windows 10 គឺ​មាន​លក្ខណៈ​ល្អ​ជាង​ តើ​យើង​​នៅ​បន្ដ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់​ដដែល​ឬ?​

ល្បឿន​ដំណើរ​ការ​


design

​ចំពោះ​ល្បឿន​នៃ​ការ​​ Bootup​ ចូល​ Windows ​នៅលើ​ ​Windows 10 គឺ​មាន​​លឿន​ជាង Windows 7។ ជា​មួយ​គ្នា​នោះ​ដែរ​ នៅ​លើ​ Power Management ​ក៏​​ត្រូវ​បាន​បង្កើន​សមត្ថភាព​​ ដែល​អាច​រក្សា​ថាមពល​ប្រើ​ប្រាស់​បាន​យូរ​ជាង។


ការ​ឌីស្សាញ
ជា​មួយ​នឹង​ការ​ឌីស្សាញ ​Windows 10 ​បន្ត​ការ​ផ្លាស់​ប្ដូរ​​ជា​មួយ​នឹង​ផ្ទៃ​​ Background, ​រូប​ icon​ និង​ Feature​ របស់​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​ទៀត​នោះ​គឺ​វា​មាន​លក្ខណៈ​ច្បាស់​ជាង។ ​ប៉ុន្តែ​សម្រាប់​ Feature មួយ​ចំនួន​គឺ​នៅ​ដូច​ជំនាន់​មុន​ដដែល​ ដូច​ជា​នៅ​ក្នុង​​ Control Panel ​គឺ​នៅ​តែ​ប្រើ​​ icon ចាស់​ដដែល។

design10


កន្លែង​ស្វែង​រក (Search)

search

​ចំពោះ​ការ​ស្វែង​រក​ឯកសារ ​ឬ​កម្មវិធី​ណា​មួយ​នៅ​ក្នុង​ Windows 7 ​គឺ​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​​ ដោយ​វា​នឹង​បង្ហាញ​ខ្លួន​​ខណៈ​​ពេល​អ្នក​​កំពុង​​វាយ​អក្សរ។ ប៉ុន្តែ​នៅ​លើ​ Windows 10 ​បាន​បន្ថែម​នៅ​​ Windows Store Apps និង Web Search,​ និង​កន្លែង​បង្ហាញ​លទ្ធផល​ស្វែង​រក​ រៀប​ចំ​បាន​ល្អ​ជាង។​ បន្ថែម​ទៅ​ទៀត​នោះ ​នៅ​ពេល​ចុច​លើ​ Search Box ​វា​ក៏​បាន​បង្ហាញ​ពី​ព័ត៌មាន​ថ្មី​ៗ​មួយ​ចំនួន​ដូច​ជា​​អាកាស​ធាតុ​​ និង​ព័ត៌មាន​ជាច្រើន​​ផ្សេងៗ​ទៀត។ Search នៅ​លើ​ Windows 10 ក៏​បាន​បញ្ចូល​នៅ​​បច្ចេកវិទ្យា​ស្វែង​រក​ដោយ​ប្រើ​សំឡេង​ដូច​ជា​ Cortana ​ថែម​ទៀត​ផង។

search10


File Management

copying

File Management នៅ​លើ​ Windows 7 ​គឺ​មាន​លក្ខណៈធម្មតាទាំង​ការ​ឌីស្សាញ​ និង​ការ​ប្រើ​ប្រាស់។​ ជា​មួយ​នឹង​ Windows 10 ​វិញ​ ​នៅ​លើ​ ​File Explorer ​គឺ​មាន​ប៊ូតុង​​ Up ​ហើយ​​នៅ​លើ​ Menu ​ផ្នែក​ខាង​លើ​គឺ​ត្រូវ​បាន​រៀប​ចំ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​​ស្វែង​ រក​ និង​ចុច។

​បន្ថែម​ទៀត​នោះ ​​ក៏​មាន​ប៊ូតុង​ Share ​ដែល​បន្ថែម​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្ដូរ​ File ​ពី​កម្មវិធី​ផ្សេង​គ្នា​​ដូច​ជា​ Outlook, Dropbox ឬ Skype។​ ចំពោះ​​ផ្ទាំង​ Copy​ ក៏​ត្រូវ​បាន​រចនា​រូប​រាង​ថ្មី​ដែរ។ នៅ​ពេល​​ផ្ទេរ​ File ​វា​នឹង​បង្ហាញ​ល្បឿន​ ទំហំ​ ពេល​វេលា​ ហើយ​ក៏​មាន​ប៊ូតុង​ Pause ​ថែម​ទៀត​ផង ហើយ​​ក៏​នៅ​មាន​ការ​ឌីស្សាញ​ថ្មី​ទៀត​ដែរ​លើ​ Windows 10 ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​រៀប​ចំ​ Drive ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ដូច​ជា​អ្នក​ប្រើ​ប្រាស់​អាច​​​ដាក់​ Drive ច្រើន​ជា​ក្រុម​ឲ្យ​មាន​ទម្រង់​ជា​ Drive តែ​មួយ​ក៏​បាន។

copying10


ដំណើរ​ការ​ហ្គេម
​ចំពោះ​ល្បឿន​នៃ​ការ​លេង​ហ្គេម​វិញ​ Windows 10 ​គឺ​មាន​ល្បឿន​យឺត​ជាង​​ ០,៥% ​បើ​ប្រៀប​ជា​មួយ​ Windows 7 ជា​ពិសេស​ប្រភេទ​ហ្គេម​ចាស់ៗ​ដូច​ជា​ Crysis 3 ជា​ឧទាហរណ៍។ ​ប៉ុន្តែ​ Windows 10 បាន​បន្ថែម​នៅ​លក្ខណៈ​ថ្មី​ៗ​មួយ​ចំនួន​ដែរ ដោយ​វា​អាច​ដំណើរ​ការ​ Xbox Live account, Stream ហ្គេម​ពី​ Xbox ​ទៅ PC​ និង​មាន​​អាច​លេង​បាន​ច្រើន​គ្នា​​ដោយ​អាច​លេង​បាន​​ទាំង​​​​លើ​ PC និង​ Xbox ។​ បន្ថែម​ទៀត​នោះ ​វា​អាច​ Record ​និង​ Snapshot ​ហ្គេម​ថែមទៀត​ផង។ Windows 10 ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​លក្ខណៈ​ដើម្បី​បង្កើន​គុណភាព​​ក្រាហ្វិក​ និង​សំឡេង​ផង​ដែរ។

gaming


Notifications
​បើ​យើង​ប្រៀប​ធៀប​ Notifications ​នៅ​លើ​ Windows10 ​គឺ​ត្រូវ​បាន​ Update ​ខុស​ពី​ជំនាន់​មុន ​ដោយ​វា​នឹង​បង្ហាញ​ពី​ Popup messages ​ព័ត៌មាន​ផ្សេង​ៗ​ពី Outlook, Dropbox និង Spotify​ ជា​ដើម។ ជា​មួយ​គ្នា​នេះ​ដែរ​​​ នៅ​លើ​ផ្ទាំង​ Notifications ថ្មី​លើ​ Windows 10​  បង្ហាញ​ទាំង​សារ​របស់​ប្រព័ន្ធ និង App notifications ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ បន្ថែម​ទៀត​នោះ ​ផ្ទាំង​ Notifications​ ក៏​ផ្ទុក​នូវ​​មុខងារ​របស់​ប្រព័ន្ធ​មួយ​ដែល​អាច​ប្ដូរ​ Tablet mode ​ឬ​ដំណើរ​ការ​ទៅ Settings screen។

notifications10

Workspace Management
Windows 7 ​អាច​ដំណើរ​ការ​បាន​ ជា​មួយ​នឹង ​Multi-monitor  ប៉ុន្តែ​ការ​ប្រើ​ប្រាស់​របស់​វា​គឺ​មាន​កំណត់​។ ​តែ​ជា​មួយ​នឹង​ Windows 10 វិញ ​មុខងារ​នេះ​គឺ​ត្រូវ​បាន​រចនា​បន្ថែម​​ដោយ​ Monitor ផ្សេង​គ្នា​ គឺ​មាន​ Background ផ្សេង​គ្នា ​និង Slideshows ​ផ្សេង​គ្នា​ដែរ។

workspace10

​តាម​ការ​​ប្រៀប​ធៀប​ខាង​លើ ​វា​ពិត​ជា​បាន​បង្ហាញ​ថា ​​Windows 10 ​គឺ​មាន​លក្ខណៈ​ល្អ​ៗ​ច្រើន​ជាង​ក៏​ដូច​ជា​បាន​រចនា​មុខងារ​ថ្មីជា​ច្រើន​លើ ​មុខងារ​ចាស់​៕

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!