Thursday, June 4, 2015

កម្មវិធី​ថ្មី​មួយ អាច​អ្នក​ប្រើប្រាស់​មើល​កាមេរ៉ា​ចរាចរណ៍​តាម​ដង​វិថី​លើ​ទូរសព្ទ​

Ezecom App ជា​កម្មវិធី​ក្នុង​ស្រុក​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ អាច​ចូល​ទៅ​មើល​រូបភាព​បន្ត​ផ្ទាល់​ពី​កាមេរ៉ា​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ ភ្នំពេញបាន​យ៉ាង​ងាយ​ស្រួល​នៅ​លើ​ទូរសព្ទ​ដៃ​ រួម​ជាមួយ​មុខងារ​ប្រើប្រាស់​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ទៀត។

Ezecom App 1

អ្នកស្រី Inge olde Rikkert ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Ezecom ជា​ក្រុមហ៊ុន​ឧបត្ថម្ភ​គាំទ្រ​សម្រាប់​ការ​បង្កើត​កម្មវិធី​នេះ​បាន​ឲ្យ​ដឹង ​ថា​​ Ezecom App មាន​មុខងារ​ពិសេស​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​រូបភាព​បន្ត​ផ្ទាល់​ ពី​កាមេរ៉ា​ចរាចរណ៍​ ដែល​មាន​បំពាក់​នៅ​តាម​ដង​មហាវិថី​ធំៗ ក្នុង​រាជធានី​ភ្នំពេញ។ លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​ក៏​ផ្តល់​ឱ្យ​អ្នកប្រើប្រាស់​នូវ​មុខងារ​ស្តាប់​វិទ្យុ​បាន​ យ៉ាង​ច្បាស់ ក៏​ដូចជា​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ផង​ដែរ។

“ចាប់​ពី​ថ្ងៃនេះ​ទៅ​អ្នកប្រើប្រាស់​ទូរសព្ទ​ស្មាតហ្វូន​ទាំង​ដំណើរ​ ការប្រព័ន្ធ​ប្រតិបត្តិការ Android និង​ប្រព័ន្ធ​ប្រតិបត្តិការ ​iOS អាច​ចូល​ទៅ​ទាញ​យក​និង​ប្រើប្រាស់​កម្មវិធី Ezecom App បាន​ដោយ​សេរី និង​ឥត​គិតថ្លៃពី Play Store និង App Store”។ លោក​ស្រី​បញ្ជាក់។

ការ​បង្កើត​កម្មវិធី Ezecom App នេះ​បាន​ចាប់ផ្ដើម​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដោយ​ក្រុម​ជំនាញ​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ​ក្នុង​ស្រុក​មួយ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Ezecom។

អ្នក​ស្រី​សង្ឃឹមថា ការ​បង្កើត​កម្មវិធី​នេះ​នឹង​រួម​ចំណែក​សម្រួល​ការ​លំបាក​ដល់​ពលរដ្ឋ​ក្នុង​ ការ​ការ​ធ្វើ​ដំណើរ​ ក៏​ដូចជា​បាន​រួមចំណែក​បំផុស​គំនិត​ច្នៃប្រឌិត​ថ្មី សម្រាប់​ក្រុម​អ្នក​បង្កើត​កម្មវិធី​ទូរសព្ទ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុមហ៊ុន Ezecom ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ និង​បាន​ប្រែក្លាយ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​សារ​គមនាគមន៍​ឈាន​មុខ​គេ​មួយ​នៅ ​កម្ពុជា។ កាល​ពី​ពេល​កន្លង​ទៅ​នេះ Ezecom បាន​ចុះ​ហត្ថលេខា​លើ​គម្រោង​ខ្សែកាប​ក្រោម​បាតសមុទ្រ MCT ដែល​អាច​ជួយ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​នៅកម្ពុជា មាន​ល្បឿន​កាន់តែ​លឿន និង​មាន​ស្ថិរភាព​ល្អ។

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!