Friday, June 26, 2015

Willian ​ថា​ចង់​ឲ្យ​ប្រេស៊ីល​ ប៉ះ​អាហ្សង់ទីន ​ដើម្បី​​​​ជួប​ Messi

ខ្សែ ​បម្រើ​​ជម្រើស​ជាតិ​ប្រេស៊ីល Willian ​​របស់​ក្លិប​ Chelsea បាន​លើក​ឡើង​ថា ខ្លួន​​ចង់​ឲ្យ​ក្រុម​សាំបា ប៉ះ​អាហ្សង់ទីន​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa America ​និង​ដើម្បី​ជួប​​ត​ទល់​ជាមួយ​ Lionel Messi របស់​ក្លិប​ FC Barcelona។

3

2

កីឡាករ​វ័យ​២៦​ឆ្នាំ ​របស់​តោ​ខៀវ​​ ​បាន​សរសើរ​ដល់​​​ Messi ថា​ជា​កំពូល​កីឡាករ​ពិភពលោក និង​ជា​ idol របស់​មនុស្ស​ជា​ច្រើន​ ហើយ​វា​ពិត​ជា​អស្ចារ្យ​ បើ​បាន​លេង​ទល់​នឹង​តារា​ឆ្នើម​វ័យ​​២៨​ឆ្នាំ។

Willian បាន​និយាយ​ថា៖ “Messi ​ជា​ idol សម្រាប់​​មនុស្ស​ជា​ច្រើន​ ​​ជា​កីឡាករ​ម្នាក់​មាន​សមត្ថភាព​អស្ចារ្យ ​ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ពិភពលោក​ ៤​សម័យ​កាល។ ប្រាកដ​ណាស់ ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង ហើយ​គាត់​ជា​កីឡាករ​ម្នាក់ ដែល​នៅ​ពេល​អាហ្សង់ទីន​លេង​ មាន​មនុស្ស​ជា​ច្រើន​ផ្ដោត​អារម្មណ៍​ទៅ​ការ​លេង​របស់​គាត់”។

​អតីត​​កីឡាករ​ឆ្នើម​ក្រុម​ Shakhtar Donetsk រូប​នេះ​ បន្ថែម​ទៀត​ថា៖ “វា​ជា​រឿង​​អស្ចារ្យ​មួយ ​​បើ​បាន​លេង​ឲ្យ​ប្រេស៊ីល ទល់​នឹង​អាហ្សង់ទីន​ ហើយ​បើ​វា​កើត​ឡើង​មែន​ វា​ពិត​ជា​ល្អ​បំផុត។ គ្រប់​គ្នា​ចង់​លេង​ទល់​នឹង​អាហ្សង់ទីន។ យើង​បាន​ត្រៀម​ខ្លួន​រួច​ហើយ បើ​គ្រប់​យ៉ាង​អាច​កើត​ឡើង​មែន ប៉ុន្តែ​យើង​ត្រូវ​តែ​ផ្ដោត​អារម្មណ៍​ធ្វើ​ឲ្យ​បាន​ល្អ​ នូវ​ប្រកួត​បន្ទាប់​សិន”។

1

​​ក្រុម​ប្រេស៊ីល និង​អាហ្សង់ទីន បាន​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ Copa America ហើយ ​ដោយ​អាហ្សង់ទីន នឹង​​ត្រូវ​ប៉ះ​កូឡុំប៊ី ​នៅ​ព្រឹក​​ថ្ងៃ​សៅរ៍​ស្អែក ម៉ោង​០៦:៣០ (កម្ពុជា) ​ខណៈ​ដែល​សាំបា​ប្រេស៊ីល នឹង​ត្រូវ​ប៉ះ​​ប៉ារ៉ាហ្គាយ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ម៉ោង​០៤:៣០ (កម្ពុជា)៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!