ក្លិប បាល់ទាត់ភ្នំពេញក្រោនបានសម្រេចបញ្ជូនកីឡាករយុជន U-15 របស់ខ្លួនពីរនាក់ទៅហ្វឹកហាត់ជាមួយ Academy របស់ក្លិប Wellington Phoenix នៅប្រទេសនូវែលហ្សេឡង់ រយៈពេល២សប្តាហ៍។ ក្លិប Wellington Phoenix កំពុងលេងនៅលីកបាល់ទាត់កំពូលប្រទេសអូស្ត្រាលី។
សុខ បញ្ញា (ឆ្វេង) ស្វាង សំណាង ( ស្ដាំ) (រូបថត PPC)
ភ្នំពេញក្រោនបានឲ្យដឹងថា
ក្លិបបានសម្រេចបញ្ជូនកីឡាករពីរនាក់ឲ្យទៅហ្វឹកហាត់ជាមួយ
ក្រុមយុវជនរបស់ក្លិបក្លិប Wellington Phoenix នៅប្រទេសនូវែលហ្សេឡង់។
កីឡាករទាំងពីរនាក់នោះគឺ សុខ បញ្ញា និង ស្វាង សំណាង
ដែលអ្នកទាំងពីរជាយុវជន U-15 របស់ភ្នំពេញក្រោន
ហើយពួកគេនឹងហ្វឹកហាត់ជាមួយយុវជនរបស់ក្លិប Wellington
Phoenix ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស។ក្លិបបានបញ្ជាក់ថា ពួកគេទាំងពីរនាក់នឹងទទួលបានបទពិសោធន៍ថ្មីៗក្នុងនោះបច្ចេកទេស និងកលល្បិច ការវិភាគលើទម្រង់លេង អាហារ និងការអភិវឌ្ឍន៍ផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏នឹងចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំមួយដែលនេះជា ឱកាសដ៏ល្អកម្រមានសម្រាប់ពួកគេដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ថ្មីជាដើម។
ពួកគេទាំងពីរនាក់នឹងធ្វើដំណើរនៅល្ងាចថ្ងៃសៅរ៍ ស្អែកនេះ៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.