ប្រធាន ក្រុមបិសាចក្រហម Wayne Rooney ជឿថាក្រុមរបស់ខ្លួន Manchester United នឹងអាចប្រជែងយកតំណែងជើងឯក Premier League នៅរដូវកាលថ្មី ២០១៥/១៦។
Man Utd លើកពាន Premier League ចុងក្រោយ កាលពីជំនាន់លោក Sir Alex Ferguson នៅដឹកនាំ នារដូវកាល២០១២/១៣ ដែលជារដូវកាលចុងក្រោយរបស់អ្នកចាត់ការសញ្ជាតិស្កុតឡែនរូបនោះផង ដែរ។ ប៉ុន្តែរដូវកាលមុន អ្នកចាត់ការថ្មី Louis van Gaal ធ្វើមិនបានល្អទេ ពេលចាប់ផ្ដើមរដូវកាល ១០ប្រកួតដំបូង តែនៅចុងរដូវកាល បែរជាឡើងជើងខ្លាំងវិញ ដែលធ្វើឲ្យ Rooney ជឿថា នឹងអាចប្រជែងយកជើងឯកបាន នៅរដូវកាលថ្មី។
ប្រធានក្រុមជម្រើសជាតិអង់គ្លេស បានប្រាប់ដល់វិបសាយក្លិបថា៖ “និយាយឲ្យស្មោះត្រង់ ខ្ញុំជឿថា យើងនឹងអាចទៅឆ្ងាយនៅរដូវកាលក្រោយ ហើយក៏មិនឆ្ងាយពីការប្រជែងយកជើងឯកដែរ។ បើក្រឡេកទៅមើល១០ ឬ១១ប្រកួតដំបូងរដូវកាលមុន យើងទទួលបានតែ១៣ពិន្ទុប៉ុណ្ណោះ។ យើងលេងល្អជាងក្រុមជាច្រើន រដូវកាលនេះ ប៉ុន្តែពុំមានឱកាសឈ្នះពួកគេទាំងអស់”។
“កត្តាសំខាន់បំផុត គឺក្រុមទាំងមូល ទាំងអ្នកចាត់ការ និងរូបខ្ញុំផ្ទាល់, យើងទាំងអស់គ្នា ជឿថាយើងនឹងអាចប្រជែងយកជើងឯកបាន ហើយបើអាចទិញកីឡាករថ្មីចូល២ទៅ៣នាក់ទៀត យើងនឹងមានឱកាសកាន់តែច្រើន។ វាជារឿងល្អ ដែលអាចឈ្នះពានរង្វាន់បានច្រើន តាមដែលអាច។ ក្លិបដូចជា Manchester United គួរតែឈ្នះពានរង្វាន់ ហើយសង្ឃឹមថារដូវកាលក្រោយ យើងនឹងអាចទទួលបានវា”។ ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំបន្ថែម។
រដូវកាល២០១៤/១៥ Rooney ស៊ុតឲ្យ Man Utd បាន១២គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣ប្រកួតនៅ Premier League និងជួយឲ្យ Man Utd អាចលេង UEFA Champions League វិញ ប៉ុន្តែក៏ខកចិត្តខ្លាំងណាស់ដែរ ដោយសារបិសាចក្រហម ពុំបានឈ្នះពានរង្វាន់អ្វីមួយសោះ៕
ចុះប្រិយមិត្តជឿថា Man Utd នឹងអាចប្រជែកយកជើងឯក EPL ដូច Rooney លើកឡើងដែរទេ?
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.