Cristiano Ronaldo បាននាំកូនប្រុសសំណព្វចិត្ត Cristiano Jr ទៅដើរលេងនៅ Miami សហរដ្ឋអាមេរិក។ ក្នុងដំណើរកម្សាន្តនេះដែរ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះបាននិយាយថាខ្លួនចង់ឃើញកូនប្រុស បានក្លាយជាកីឡាករបាល់ទាត់ម្នាក់ឬល្អជាងនេះប្រសិនបើអាចទៅថ្ងៃ អនាគត។
Ronaldo បានចំណាយពេលច្រើនជាមួយកូនប្រុសរបស់លោកក្នុងវិស្សមកាលរដូវក្ដៅ នេះ ពោលគឺមិនសូវជាឃើញទៅដើរលេងជាមួយតារាស្រីស្អាតៗ រូបណាឡើយ។ ចំពោះរឿងនេះ បុរសវ័យ៣០ឆ្នាំរូបនេះបានឆ្លើយថារូបលោកចង់មានពេលវេលាឱ្យបាន ច្រើនជាមួយ Cristiano Jr ដើម្បីផ្ដល់ភាពកក់ក្ដៅដល់លកូន។ ណាមួយលោកដឹងច្បាស់ពីអារម្មណ៍ដែលមិនមានឪពុកនៅក្បែរ ដូច្នេះអតីតកីឡាករ Man Utd រូបនេះនឹងមិនឱ្យអារម្មណ៍នោះកើតមានចំពោះកូនគេឡើយ (ឪពុក Ronaldo បានស្លាប់ក្នុងគ្រោះថ្នាក់ចរចាតាំងពីរូបគេមានអាយុ១៩ឆ្នាំ)។
ទៅថ្ងៃអនាគតវិញ ខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះចង់ ឃើញកូនប្រុសសម្លាញ់របស់ខ្លួនអាចក្លាយជាកីឡាករល្អមួយរូបដែរ ប៉ុន្តែរឹតតែល្អថែមទៀត ប្រសិនបើកុមារាវ័យ៥ឆ្នាំរូបនេះអាចធ្វើអ្វីលើសពីលេងបាល់ទាត់ ដូចឪពុកទៀតនោះ។
រហូតមកដល់ពេលនេះ ម្ដាយរបស់ Cristiano Jr នៅមិនទាន់មាននរណាម្នាក់បានដឹងច្បាស់ថាជាស្ត្រីរូបណានៅឡើយ ទេ ប៉ុន្តែមានរបាយការណ៍មួយកាលពីឆ្នាំ២០១១បានបញ្ជាក់ថាកុមារារូប នេះជាកូនរបស់និស្សិតស្រីអង់គ្លេសម្នាក់ ដែលត្រូវបាន Ronaldo លាក់បាំងពីអ្នកកាសែត ដោយផ្ដល់ប្រាក់១៥លានដុល្លារអាមេរិកដើម្បីទិញសិទ្ធិជាឪពុកម្ដាយ ដាច់តែម្នាក់ឯងតែម្ដង៕
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.