ព្រឹត្តិការណ៍
កីឡាសំខាន់ៗ ចំនួន ៤ ត្រូវបានគេសង្កេតឃើញថា
ទទួលបានចំណាប់អារម្មណ៍ខ្លាំងបំផុតពីប្រជាជនកម្ពុជា ទាំងក្នុង
និងក្រៅប្រទេស ក្នុងខែមិថុនា ឆ្នាំ ២០១៥ នេះ។
អ្វីដែលគួរឱ្យកត់សម្គាល់ ខែនេះគឺ ខែ
ដែលមានព្រឹត្តិការណ៍កីឡាធំៗ កើតឡើងជាន់ៗគ្នា
បើធៀបនឹងតាំងពីដើមឆ្នាំរហូតដល់ខែឧសភា។
David Beckham មកកម្ពុជា
នៅថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៥ អតីតកីឡាករបាល់ទាត់ក្នុងជម្រើសជាតិអង់គ្លេស និងជាតារាបាល់ទាត់ឆ្នើមប្រចាំក្លិបយក្សក្នុងលោក David Beckham បានថតរូបនៅមុខប្រាសាទអង្គវត្ត ដាក់ក្នុងបណ្ដាញសង្គម instagram អមដោយពាក្យថា៖ «វាជាថ្ងៃដ៏អស្ចារ្យនៅកម្ពុជា ដែលបានមកទស្សនាប្រាសាទអង្គរវត្ត… កន្លែងមួយក្នុងចំណោមកន្លែងស្អាតបំផុតក្នុងលោក »។ ភ្លាមនោះអ្នកនិយមកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាអន្ទះសាចង់ដឹង ថាតើរូបនេះពិតប្រាកដឬយ៉ាងណា? តើកីឡាករលំដាប់ពិភពលោករូបនេះមកកម្ពុជា ដើម្បីអ្វី?

រហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ទើប
អង្គការយូនីសេហ្វ (UNICEF) ប្រកាសថា
ដំណើរមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះរបស់ David Beckham
គឺក្នុងនាមជាឯកអគ្គរាជទូតសុច្ឆន្ទៈអង្គការរបស់ខ្លួនក្នុងគោលបំណង
ស្វែងយល់ពីការងាររបស់អង្គការយូនីសេហ្វនិងដៃគូ
ដែលកំពុងជួយគាំទ្រដល់កុមាររងគ្រោះពីការរំលោភបំពានលើរាងកាយ
ផ្លូវភេទ និងផ្លូវចិត្ត
និងកំពុងការពារកុមារដែលងាយរងគ្រោះពីសំណាក់គ្រោះថ្នាក់ផ្សេងៗទៀត
នៅខេត្តសៀមរាប។
មុនចាកចេញពីប្រទេសកម្ពុជា Beckham បានបង្ហោះរូបថតខ្លួនប្រាប់ពិភពលោក ម្ដងទៀតនៅពីមុខប្រាសាទតាព្រហ្ម រួមនឹងពាក្យថា៖ «ខ្ញុំមានពេលមិនគួរឲ្យជឿនៅកម្ពុជា ដោយខ្ញុំអាចជួបមនុស្ស និងកុមារៗដ៏អស្ចារ្យ។ ប្រសិនបើអ្នកមានឱកាសទៅលេងកម្ពុជា អ្នកមិនគួររំលងប្រាសាទតាព្រហ្មនោះទេ»។
ស៊ីហ្គេម ឆ្នាំ ២០១៥ នៅសិង្ហបុរី
កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួន ចំនួន ១៧៧ នាក់លើ ២១ ប្រភេទវិញ្ញាសាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ២៨ ក្នុងឆ្នាំ ២០១៥ ដែលរៀបចំនៅប្រទេសសិង្ហបុរី។ ជាលទ្ធផល កម្ពុជាឈរលេខរៀងទី ៨ ក្នុងចំណោមប្រទេសចូលរួមទាំង ១១ ដែលដណ្ដើមបានមេដាយច្រើនជាងគេ បន្ទាប់ពីឈ្នះបានមេដាយ មាស ១ ប្រាក់ ៥ សំរឹទ្ធ ៩ គ្រឿង។

ក្រុមសីឈិនឡូន ឈ្នះមេដាយមាសនៅស៊ីហ្គេម
កម្ពុជាទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះ FIFA World Cup ២ ប្រកួតត្រឹម៥ ថ្ងៃប៉ុណ្ណោះ
បើកឆាកវគ្គជម្រុះពូល E ជុំទី២ ជើងទី១ ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់បាល់ទាត់ពិភពលោក ក្រុមជម្រើសជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ២ ប្រកួតជាប់ៗ ពោលគឺរំលងត្រឹម ៦ ថ្ងៃប៉ុណ្ណោះ ដោយប្រកួតទី១ ចាញ់ សិង្ហបុរី ៤ – ០ កាលពីថ្ងៃទី ១១ ខែ មិថុនា និង ប្រកួតទី២ ចាញ់ អាហ្វហ្គានីស្ថាន ១ – ០ ក្នុងថ្ងៃទី ១៦ ខែ មិថុនា។ ទោះជាមិនអាចរកគ្រាប់បាល់បានសូម្បីតែ១ គ្រាប់ដើម្បីបង្កើនសំឡេងហ៊ោកញ្ជ្រៀវដល់អ្នកគាំទ្រជុំទីលានយ៉ាងណា ក៏ដោយ តែប្រកួតទាំង២ លើកនេះមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់។

សកម្មភាពប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (ខៀវ) ពេលប៉ះសិង្ហបុរី (ក្រហម)
រឿង២ កក្រើកពិភពប្រដាល់
ចូលដល់ចុងខែ មិថុនា កន្លងទៅមានរឿង ២ ក្នុងពិភពកីឡាប្រដាល់ក្បាច់គុនខ្មែរ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទាំងប្រទេស និយាយឱ្យចំព្រឹត្តិការណ៍នេះកើតឡើងក្នុងថ្ងៃតែមួយ លើសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីថ្ងៃទី ២១ ខែ មិថុនា។ ទី១ កីឡាករ ឡុង សុភី បំបាក់កីឡាករ កែវ រំចង់ ត្រឹមទឹកទី៤ ហើយក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាប៉ាវ ទម្ងន់ ៦៩ គីឡូក្រាម អមដោយទឹកប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ហើយទី២ កីឡាករ វ៉ន វីវ៉ា បានបាក់ឆ្អឹងដៃឆ្វេង ត្រឹមទឹកទី១ ពេលប្រកួតចាញ់កីឡាករ Carl Pechsamangym មកពីប្រទេសស៊ុយអែត។

ឡុង សុភី (ខៀវ) ប្រកួតជាមួយ កែវ រំចង់ (ក្រហម)
ដៃឆ្វេងដែលបាក់ឆ្អឹងរបស់ វ៉ន វីវ៉ា ក្រោយពេលពិនិត្យនៅវៀតណាម (រូបថត៖ ផ្ដល់ឱ្យ)
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.