Thursday, June 4, 2015

មនុស្ស​១៥០នាក់​​នៅ​ពោធិ៍សាត់​​មើល​​ U-23 កម្ពុជា ប៉ះ U-23 ហ្វីលីពីន​​ទាំង​ភ្លៀង

អ្នក ​គាំទ្រ​បាល់​ទាត់​ប្រហែល​ ១៥០នាក់ ​​នៅ​ខេត្ត​ពោធិ៍សាត់​ បាន​​នាំ​គ្នា​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ស៊ីហ្គេម​​រវាង​ក្រុម​ជម្រើស​ ជាតិ​​ U-23 កម្ពុជា ​និង​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ U-23 ហ្វីលីពីន​​​ទាំង​ភ្លៀង ​​កាល​ពី​យប់​មិញ​នៅ​កីឡដ្ឋាន​បាល់ទាត់​​ខេត្ត​ពោធិ៍សាត់។​

porsat-5-cut
អ្នក​គាំទ្រ ​​មក​មើល​បាល់ទាត់​កាល​ពី​យប់មិញ

​លោក ថន សុធារុណ អ្នក​សម្របសម្រួល​ទូទៅ​ក្នុង​ការ​រៀប​ចំ​​បញ្ចាំង​ស្លាយ​ពី​ការ​ប្រកួត​បាល់ ​ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ U-23 ​កម្ពុជា​និង​ក្រុម​ U-23 ​ហ្វីលីពីន​​​បាន​ឲ្យ​ដឹង​ថា  ​មាន​អ្នក​គាំទ្រ​​ប្រហែល​ ១៥០​នាក់​បាន​មក​ទស្សនា​​​ការ​បញ្ចាំង​ស្លាយ​កាល​ពី​យប់​​មិញ ​ដោយ​ធ្វើ​ការ​ទស្សនា​ទាំង​មាន​ភ្លៀង​ធ្លាក់​ទៀត​ផង ។ មនុស្ស​ទាំង ១៥០ នាក់​នោះ​ភាគ​ច្រើន​​ជា​ប្រជា​ជន​​ដែល​រស់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ​និង​មក​ពី​ស្រុក​​ ភូមិ​​នានា ​ដែល​នៅ​ជិតៗ ។

​លោក​បាន​លើក​ឡើង​ទៀត​ថា ប្រសិន​បើ​មិន​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​ទេ​ នោះ​ចំនួន​អ្នក​មក​ទស្សនា​ពិត​ជា​មាន​ច្រើន​ជាង​​នេះ ព្រោះ​តែ​សំអាង​​ថា​​នៅ​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​ចាប់​ផ្ដើម​ក្នុង​តង់​ទី ​១ ​មាន​អ្នក​គាំទ្រ​ចាប់​ផ្ដើម​មក​ច្រើន​ហើយ​ ប៉ុន្តែ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​តង់​ទី​ ២ ​​អ្នក​ខ្លះ​ក៏​ត្រឡប់​ទៅ ផ្ទះ​វិញ​ទៅ។ ចំណែក​ចំនួន​​អ្នក​គាំ​ទ្រ​ទាំង​ ១៥០ នាក់​នេះ​គិត​តែ​អ្នក​​ដែល​នៅ​មើល​ការ​ប្រកួត​​ពេល​​មេឃ​​​ធ្លាក់​ភ្លៀង​ និង​​នៅ​មើល​​បន្ត​ដល់​​​​ចប់​ការ​ប្រកួត​​​​រវាង​ក្រុម​ទាំង​ ២ តែ​ប៉ុណ្ណោះ ។

​​អ្នក​សម្របសម្រួល​រួប​នេះ​បន្ត​ថា នា​ថ្ងៃ​ទី ៦ ​​ខាង​មុខ​នេះ​លោក​នឹង​បន្ត​រៀប​ចំ​ម្ដង​ទៀត​​ ហើយ​ក៏​​ជា​ការ​ប្រកួត​ទី​​ពីរ​របស់​ក្រុម​កម្ពុជា​ដើម្បី​សន្សំ​ពិន្ទុ​ ក្នុង​ពូល A ។ ​ចំណែក​​នា​ថ្ងៃ​នេះ​លោក​នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ដើម្បី​​​ កៀងគរអ្នក​គាំ​ទ្រ​ទាំង​អស់​ ទាំង​អ្នក​រស់​នៅ​ក្នុង​ខេត្ត​ និង​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ឲ្យ​មក​គាំទ្រ​ឲ្យ​​កាន់​តែ​ច្រើន​បន្ថែម​ ទៀត។

អ្នកគាំទ្រ​ម្នាក់​បាន​បង្ហាញ​ប្រាប់​ពី​ចំណាប់​អារម្មណ៍​ទៅ​កាន់​លោក​  ថន សុធារុណ​ថា៖ « ពួក​យើង​សប្បាយ​ចិត្ត​ណាស់ ដែល​មាន​ការ​រៀបចំ​បែបនេះ ហើយ​អ្វី​ដែល​សំខាន់​នោះ​គឺ​យើង​មើល​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​យើង​លេង​បាន​ល្អ​ណាស់ គាត់​ពេញចិត្ត និង​គាំទ្រ​ពេញ​ទំហឹង ​នេះ​ហើយ​ជា​សារ​មួយ​ដើម្បី​លើក​ទឹកចិត្ត​កីឡាករ​ជម្រើស​ជាតិ​យើង» ។

porsat-1-cut

​ក្នុង​ឱកាស​​រៀប​ចំ​កា​បញ្ចាំង​ស្លាយ​​នោះ​គ្រប់​បណ្ដា​ក្លិបបាល់ទាត់​ ក្នុង​​ខេត្តពោធិ៍សាត់​ ក៏​បាន​បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​​រវាង​ក្រុម​កីឡាករ ​​Ratanakea  FC  vs  Heart Boy  FC ដើម្បី​ជា​ការ​អបអរ​​ដល់​ក្រុម​ជម្រើស​ជាតិ​ U -23  កម្ពុជាផងដែរ។

ជា​ចុងក្រោយ​លោក​ក៏​បាន​ធ្វើ​ការ​អគុណ​​ចំពោះ​ឯកឧត្ដម​ ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​​ដែល​បាន​​អនុញ្ញាត​​ឲ្យ​មានការ​​រៀប ​ចំ​ការ​បញ្ចាំង​ស្លាយ​គ្រប់​​​ការ​ប្រកួត​​របស់​ក្រុម​បាល់​ទាត់​ U-23 កម្ពុជា​ដែល​ប្រកួត​​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​ក្នុង​ឆ្នាំ ២០១៥ នេះ ។ ព្រម​ទាំង​បាន​ថ្លែង​អំណរ​គុណ​ដល់​សាលា​ក្រុង​ពោធិ៍សាត់ ​អាជ្ញាធរ​ដែនដី ការិយាល័យ​អប់រំកាយ និង​កីឡា នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ដែល​បាន​ជួយ​សហការ ៕

porsat-2-cut
សកម្មភាព​កីឡាករ​ប្រកួត​មិត្តភាព​​អបអរ ម្សិលមិញ
porsat-3-cut







porsat-4-cut

ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!