បាល់ទាត់ នឹងមាន៣គូនៅស៊ីហ្គេមថ្ងៃនេះ ដែលក្នុងនោះ ថៃ ត្រូវជួប ម៉ាឡេស៊ី ម៉ោង៣រសៀលនេះ ក្នុងពូល B ខណៈ២គូទៀតត្រូវប្រកួតម៉ោង៧:៣០នាទីយប់ គឺម្ចាស់ផ្ទះសិង្ហបុរី ជួប មីយ៉ាន់ម៉ាក្នុងពូល A ឯ វៀតណាម ប៉ះ ឡាវ ក្នុងពូល B។
២ប្រកួតកន្លងមក ថៃឈ្នះទាំង២ប្រកួត គឺឈ្នះឡាវ ៦-០ និងឈ្នះទីម័រខាងកើត ១-០។ ចំណែកម៉ាឡេស៊ីវិញ ចាញ់វៀតណាម ៥-១ មុនឈ្នះទីម័រខាងកើត ១-០ ដូចគ្នា។ ប្រវត្តិជួបគ្នាចុងក្រោយនៅស៊ីហ្គេម គឺម៉ាឡេស៊ី ឈ្នះ ថៃ ២-១ នាស៊ីហ្គេមឆ្នាំ២០១១។ តើថៃ ឬ ម៉ាឡេស៊ី ដែលទទួលលទ្ធផលគាប់ចិត្តសម្រាប់ការប្រកួតនេះ?
ទស្សនាការផ្សាយបន្តផ្ទាល់គូនេះ ដូចខាងក្រោម៖
ចំណែកជំនួបរវាងវៀតណាម និងឡាវវិញក៏មិនសូវខុសគ្នាប៉ុន្មានដែរ។ វៀតណាមបានឈ្នះទាំង២ប្រកួតក្នុងពូល B ខណៈឡាវវិញបានចាញ់ថៃដល់ទៅ ៦-០ ក្នុងថ្ងៃដំបូង មុនយកឈ្នះប្រ៊ុយណេប្រផុតប្រផើយ ២-១។ នៅស៊ីហ្គេម២លើកចុងក្រោយ គឺក្រុមទាំង២ចាប់ពូលជួបគ្នារហូត ដែលក្នុងនោះ វៀតណាមបានយកឈ្នះទាំង២ដង គឺឈ្នះ ៣-១ ឆ្នាំ២០១១ និងឈ្នះ ៥-០ ឆ្នាំ២០១៣។ តើវៀតណាមអាចបន្តឈ្នះទៀតឬយ៉ាងណា?
មើលការផ្សាយបន្តផ្ទាល់គូនេះ ដូចខាងក្រោម (ចាប់ផ្ដើមម៉ោង ៧:៣០យប់)
រីឯមួយគូទៀតក្នុងពូល A ឯណោះវិញ គឺជាជំនួបរវាងក្រុមឈ្នះដូចគ្នា។ ម្ចាស់ផ្ទះសិង្ហបុរី បានឈ្នះ ហ្វីលីពីន ១-០ ក្នុងប្រកួតដំបូង ខណៈមីយ៉ាន់ម៉ា បំបាក់ឥណ្ឌូណេស៊ី ៤-២។ តើក្រុមណានឹងបន្តជ័យជម្នះជាលើកទី២?
មើលការផ្សាយបន្តផ្ទាល់គូនេះ ដូចខាងក្រោម (ចាប់ផ្ដើមម៉ោង ៧:៣០យប់)
ប្រភព Sabay News