Thursday, June 4, 2015

អស្ចារ្យ! ឱកាស​ពិសេស​​មិន​​ធ្លាប់​​មាន​​ “យក​ទូរស័ព្ទ​ចាស់​ប្តូរ​ទូរស័ព្ទ​ថ្មីពី Samsung”

កម្មវិធី ​អស្ចារ្យ​របស់​សាមសុង​បាន​មក​ដល់​ហើយ! អ្នក​ដែល​កំពុង​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ទាំង​ឡាយ​អាច​មក​ប្តូរ​យក​កំពូល​ ទូរស័ព្ទ​ស្មាន​ហ្វូន​ភ្លោះ​ Samsung Galaxy S6/ S6 edge​ បាន​នៅ​ពេល​ឥលូវ​នេះ​ភ្លាម​ៗ​ តាម​កាល​បរិច្ឆេទ​ដូច​ខាង​ក្រោម។ នេះ​ជា​ប្រូម៉ូសិន​ថ្មី​របស់​សាមសុង​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា។

សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើ​ទូរស័ព្ទ​ដៃ​ Samsung Galaxy S5, ​Galaxy Note 3, ​Note 4, ​iPhone 5s, ​iPhone 6, iPhone 6 Plus​ អាច​មក​ប្ដូរ​យក​ Galaxy S6​ ឬ​ក៏​ Galaxy S6 edge​ ដ៏​ទំនើប​ និង​ស្រស់​សង្ហា​បាន​ភ្លាម​ៗ​ រួម​ជាមួយ​ការ​ថែម​ជូន​កាដូ​ពិសេស​ៗ​យ៉ាង​ច្រើន​ទៀត។

samsung-edited2

បើ​លោក​អ្នក​យក​ទូរស័ព្ទ​មក​ប្តូរ​នៅ​ថ្ងៃ​នេះ​ លោក​អ្នកនឹង​ទទួល​បាន​ការ​បន្ថែម​ជូន​នូវ​ឧបករណ៍​សាក​ថ្ម​ចល័ត​ម៉ាក​សាមសុង​ សម្រាប់​ Galaxy S6 edge​ និង​ស្រោម​ទូរស័ព្ទ​រូប​វីរៈ​បុរស​ក្នុង​រឿង​ Avenger សម្រាប់​ Galaxy S6។

ហើយ​អ្វី​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ សាមសុង​នឹង​ធ្វើ​ការ​ផ្ដល់​ជូន​នូវ​ភាព​ងាយ​ស្រួល​ជាមួយ​នឹង​ការបង់​រំលោះ​ ដោយ​មិន​គិត​ការប្រាក់​ដែល​ធ្វើឲ្យ​លោកអ្នក​ចំណាយ​ប្រាក់​តិច​ជាង​មុន​ ដើម្បី​បាន​ទូរស័ព្ទ​ដ៏​ទំនើប​មួយ​នេះ។

ការ​ផ្តល់​ជូន​ដ៏អស្ចារ្យ​មាន​តែ​នៅ​តាមហាង​ទូរស័ព្ទ​ទំនើប​សាមសុង​ ដែល​បាន​កំណត់​ដូច​ខាង​ក្រោម៖

1. ថ្ងៃ​ទី​6 ដល់​ថ្ងៃ​ទី​8​ មិថុនា​
–      នៅ​ភ្នំពេញ​មាន​3​ ទី​តាំង​គឺ​អប្សរា​អេឡិច​ត្រូនិច​ (#75-77Eoខាង​ជើង​ផ្សារ​ធំ​ថ្មី​ 023​ 555​ 3777)​ ហាង​ KLD 3 (#306 ផ្លូវ​ព្រះ​មុនីវង្ស​ខាង​ត្បូង​អតីត​រោង​ភាពយន្ត​វិមាន​ទិព្វ​ 023​ 223​ 838) និង​នៅ​ហាងនីកា​ (#450C ផ្លូវ​310 លេខ​ទូរស័ព្ទ​ 017 735151)។
–      នៅ​ខេត្ត​បាត់ដំបង​នៅ​ហាងនីកា​ (#120 ផ្លូវ​លេខ​ 3​ ជាប់​សណ្ឋាគារ​ឆាយ៉ា​ 095 351​ 951)។
–      នៅ​ខេត្ត​សៀមរាប​មាន​នៅ​ហាង​ Blue ( ផ្លូវ​លេខ​ 6​ ទល់​មុខ​សាលា​ស្រុក​ចាស់​ ក្រុង​សៀមរាប​012 222​ 424)
–      នៅ​ខេត្ត​កំពង់ចាម​នៅ​ហាង​ស៊ីនហួរ​ (#235​ ផ្លូវ​លេខ​7​ ក្រុង​កំពង់ចាម​ 012​ 887​ 886)។
2.    នៅ​ថ្ងៃ​ទី​9​ ដល់​ថ្ងៃ​ទី​11​ មិថុនា​ មាន​ 3​ ទី​តាំង​នៅ​ភ្នំពេញ​ គឺ​នៅ​ហាង​នីកា​ផ្សារ​ដេប៉ូ​ (#109 ​ផ្លូវ​215​ ខាង​ជើង​ផ្សារ​ដេប៉ូ 50​ ម៉ែត្រ 095 735151) នៅ​ហាង​ The Brand Shop (#65 ផ្លូវ126​ ខាង​ជើង​ផ្សារ​ធំ​ថ្មី​ 097​ 881​ 2888) និង​នៅ​ហាង​ KLD Central (#40Eo ផ្លូវ53 ខាង​កើត​ផ្សារ​ធំ​ថ្មី 023​ 218​ 161)។

ប្រញាប់​ឡើង​កុំ​ឲ្យ​ឱកាស​ដ៏​ពិសេស​នេះ​កន្លង​ហួស​ផុត​ឲ្យ​សោះ​ព្រោះ​ការ​ផ្ដល់​ជូន​នេះ​មាន​រយៈ​ពេល​កំណត់។

samsung1-edited
អំពី​ក្រុមហ៊ុន​ Samsung Electronics co., Ltd
គឺ​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​ លទ្ធភាព​ថ្មី​ៗជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទី​កន្លែង។ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របក​គំហើញ​ឥត​ឈប់ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មាតហ្វូន​ កុំព្យូទ័រ​ផ្ទាល់​ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីន​ ថតរូប​ ឧបករណ៍​ផ្ទះ​បាយ​ ម៉ាស៊ីន​ថត​ចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះ​ស្រាយ​ផ្សេង​ៗ​ប្រើ​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន​ 307​ 000​នាក់​ នៅ​ទូទំាង​ 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំ​ឆ្នាំ​ចំនួន​196​ពាន់​លាន​ដុល្លារ​ អាមេរិក។

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!