***ចំណាំ៖ មុខងារខាងក្រោមភាគច្រើនគឺមានតែនៅលើទូរសព្ទ iPhone 5s, iPhone 6 និង iPhone 6 Plus តែប៉ុណ្ណោះ។
ការគ្រប់គ្រង Exposure
Exposureគឺជាមុខងារមួយដែលអាចឲ្យយើងគ្រប់កម្រិតពន្លឺនៃរូបភាព ភ្លឺ ឬងងឹត ហើយដើម្បីធ្វើដូចនេះបាន គ្រាន់តែចុចលើទីតាំងនៃរូបភាពដែលអ្នកចង់ Focus រួចអូសចុះក្រោម ឬឡើងលើ នោះជាការស្រេច។
ចាប់យកផ្ទៃមុខ និង ចុចដើម្បី Focus
នៅពេលដែលអ្នកផ្ដិតយករូបភាពផ្ទៃមុខមនុស្ស កាមេរ៉ារបស់ iPhoneនឹងធ្វើការចាប់យកផ្ទៃមុខនីមួយៗដោយមានផ្ទៃការ៉េពណ៌លឿង ស្ថិតនៅជុំវិញផ្ទៃមុខទាំងនោះ។ ការចាប់យកផ្ទៃមុខនេះធ្វើឲ្យរូបភាពកាន់តែដិតជាងមុន។
ពេលចង់បានរូបភាពដែលស្អាតល្អ អ្នកគួរតែធ្វើការ Focus ដោយចុចលើទីតាំងមួយរបស់រូបភាពដើម្បីធ្វើការ Focus នោះអ្នកនឹងទទួលបានរូបភាព ដែលមានភាពព្រាលនៅកន្លែង Out of Focus ដូចជាកាមេរ៉ាអាជីព។
ពង្រីកបង្រួមរូបភាព
ពង្រីកបង្រួមរូបភាពអាចធ្វើទៅបានដោយគ្រាន់តែធ្វើការច្បិចចេញ ឬចូលដោយម្រាមដៃពីរតែប៉ុណ្ណោះ។
ម៉ូដនៃការថតរូប
កាមេរ៉ា iPhoneមានម៉ូដជាច្រើន ដែលមានមកស្រាប់ដោយមិនបាច់ប្រើកម្មវិធីជំនួយ។ ម៉ូដទាំងនេះអាចផ្លាស់ប្ដូរបានដោយគ្រាន់តែអូសទៅឆ្វេង ឬទៅស្ដាំ។ ម៉ូដនៃការថតរូបមានដូចតទៅ៖
Photo៖ សម្រាប់ការថតរូបបែបលក្ខណៈទូទៅ។
Square៖ សម្រាប់ការថតរូបក្នុងស៊ុមរូបភាពរាងការ៉េ។
Pano៖ ជាមុខងារមួយដែលអាចឲ្យផ្ដិតយកទេសភាពដែលមានលក្ខណៈទូលាយ។ មានន័យថា អាចចាប់យកបានរូបភាពវែង។ ដើម្បីប្រើវា គឺចុចថតប្លង់ណាមួយឲ្យជាប់ រួចអូសវាយឺតៗពីម្ខាងទៅម្ខាង។ បើចង់ផ្លាស់ប្ដូរទិសដៅ មុនថតគ្រាន់តែចុចលើរូបភាពដែលនៅក្បែរសញ្ញាព្រួញជាការស្រេច។
Video៖ ជាមុខងារមួយសម្រាប់ថតវីដេអូ។ អ្នកអាចប្រើប្រាស់ភ្លើងពិលដែលមានស្រាប់ជាប់ទូរសព្ទនៅពេលថតទី ងងឹត។ នៅពេលដែលអ្នកចុចថត វានឹងមានលោតប៊ូតុងពណ៌សមួយ ដែលស្ថិតនៅខាងឆ្វេងដៃ ដោយប៊ូតុងនោះអាចឲ្យយើងថតយករូបភាព ខណៈពេលដែលថតវីដេអូបាន។
Slo-Mo៖ អាចឲ្យអ្នកធ្វើការចាប់យកវីដេអូដែលមានសភាពយឺតៗ ក្នុងកម្រិត១២០ទៅ២៤០frameក្នុងមួយវិនាទី។
Time-Lapse៖ មុខងារធ្វើការចាប់យករូបភាពពីដំណាក់កាលមួយទៅដំណាក់មួយ ហើយបង្កើតទៅជាវីដេអូ។ វីដេអូនេះនឹងមានគុណភាពល្អប្រសិនបើយើងប្រើប្រាស់ជើងទម្រនៅពេល ថត។
Burst Mode៖ វាគ្មានប៊ូតុងសម្រាប់មុខងារនេះទេ តែអ្នកអាចធ្វើការចុចឲ្យជាប់ដើម្បីផ្ដិតយករូបភាពបានច្រើន សន្លឹកក្នុងពេលវេលាដ៏ខ្លី។
***ត្រូវចាំ៖ អ្នកអាចថតរូបភាពបានដោយចុចប៊ូតុងដំឡើងសំឡេង ជាមួយនឹងកាសរបស់វាក៏បាន ហើយ Apple Watchក៏អាចបានដែរ។
ការថត HDR
មុខងារនេះធ្វើការចាប់យក Exposure ៣ខុសគ្នាក្នុងរូបភាពតែមួយ រួចវាធ្វើការបញ្ចូលរូបភាពទាំងបីនោះចូលគ្នា។ សម្រាប់ iPhone 6 និង iPhone 6 Plus វាបង្កើតរូបភាពដោយប្រើប្រាស់ Sensorរបស់វា ជំនួសឲ្យការបញ្ចូលគ្នានូវ Exposureបី។
Filters រូបភាព
Filters នេះអាចឲ្យអ្នកជ្រើសរើសម៉ូដនៃរូបភាពពិសេសចំនួន៩ប្រភេទ តាមដែលអ្នកពេញចិត្ត ឬក៏អ្នកអាចថតដោយមិនប្រើ Filtersរួចដាក់នៅពេលក្រោយក៏បាន។
មុខងារថតដោយ Auto
iOSជំនាន់ក្រោយមានបន្ថែមមុខងារ Self-timers ដោយអាចថតរូបភាពដោយស្វ័យប្រវត្តិក្នុងរយៈពេល៣និង១០វិនាទី។
មុខងារកែរូបភាព
អ្នកអាចធ្វើការកែរូបភាពដោយចូលទៅកាន់កម្មវិធី Photos ដែលមានស្រាប់ ឬក៏ចុចផ្ទាំងតូចដែលមាននៅជិតប៊ូតុងថតរូបនៅក្នុងកាមេរ៉ា បន្ទាប់មកចុចលើប៊ូតុង Edit នោះអ្នកនឹងឃើញមាន Tool សម្រាប់កាត់រូបភាព ដាក់ Filters និងមុខងារដទៃទៀតដែលអ្នកអាចសាកល្បងបាន៕
ម៉េចដែរ មុខងារណាក្នុង iPhone របស់អ្នក ដែលប្រិយមិត្តអត់ដែលបានប្រើមកសោះទេ?
ប្រភព Sabay News