ក្រុមហ៊ុន Samsung នឹងផលិត Galaxy S6 Edge Plus អេក្រង់ធំដល់ទៅ ៥,៥អ៊ីញក្រោម Codename ឈ្មោះ Project Zero 2 ដើម្បីប្រជែងនឹង iPhone 6 Plus។
បើតាមវិបសាយមួយឈ្មោះ HDBlog.it បានឱ្យដឹងថា Galaxy S6 Edge Plus ដែល Samsung អាចនឹងផលិតនេះមានអេក្រង់ដល់ទៅ ៥,៥អ៊ីញ ប្រើបច្ចេកវិទ្យា Super AMOLED ហើយអេក្រង់ទាំងសងខាងរាងកោងដូចគ្នាទៅនឹង Galaxy S6 Edge ធម្មតាដែរ។
Galaxy S6 Edge Plus អេក្រង់ ៥,៥អ៊ីញនេះនឹងមានទំហំ Memory 32GB ប្រើ Processor ប្រភេទ hex-core Snapdragon 808 រីឯកាមេរ៉ាក្រោយរបស់វាមានទំហំ 15MP និងមុខ 5MP។
បើតាមព័ត៌មានដែលបានចុះផ្សាយកន្លងមកថា Galaxy S6/S6 Edge បានទទួលការចាប់អារម្មណ៍ខ្លាំងគួរសមពីសំណាក់អ្នកនិយមទូរសព្ទ Android ហើយការដែលមានពាក្យចចាមអារ៉ាមថា Samsung នឹងផលិត Galaxy S6 Edge Plus អេក្រង់ដល់ទៅ ៥,៥អ៊ីញនេះ គឺដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ដែលចូលចិត្ត ទូរសព្ទអេក្រង់ធំ ហើយក៏ដើម្បីប្រជែងនឹង iPhone 6 Plus មានអេក្រង់ធំ ៥,៥អ៊ីញរបស់ Apple ដែលទទួលការពេញនិយមជាខ្លាំងកន្លងមក៕
ប្រភព Sabay News