ក្រុមហ៊ុន Samsung បញ្ចេញឈុតពាណិជ្ជកម្មថ្មីរបស់ខ្លួន បង្អួតសមត្ថភាព Galaxy S6/S6 Edge ឌឺ iPhone 6/6 Plus កប់ៗតែម្តង។ ឈុតពាណិជ្ជកម្មឡែបខាយ iPhone 6/6 Plus នោះ ត្រូវបានបង្ហោះចូលទៅក្នុង Channel ផ្ទាល់របស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះកាលពីម្សិលមិញ។
ឈុតពាណិជ្ជកម្មទី១ បង្ហាញពីសមត្ថភាព Galaxy S6 ដោយអាចសាកថ្ម Wireless ប្រើឆ្នាំងសាក Qi standard របស់ Samsung។ ចំណែកឯ iPhone 6/6 Plus មិនអាចធ្វើអ្វីបានដូច Galaxy S6 នោះឡើយ។ ចំណុចមួយទៀតដែល Samsung ចង់បង្ហាញថា GS6 ពិតជាខ្លាំងជាង iPhone នោះគឺទំហំ Angle កាមេរ៉ាមុខរបស់ GS6 មានទំហំធំ មិនដាច់កំណាត់ៗពេលថតរូប Selfie ជាក្រុម ដូចកាមេរ៉ាមុខ iPhone 6 នោះទេ។
ចំណែកឯវីដេអូទី២ បង្ហាញពីសមត្ថភាពអេក្រង់កោងរបស់ Galaxy S6 Edge ដោយអាចបញ្ចេញពណ៌ផ្សេងៗគ្នានៅគែមអេក្រង់ពេលមានការហៅចូល ខណៈទូរសព្ទផ្កាប់ ហើយវាក៏អាចប្រើសម្រាប់ទទួល Notification បានរហ័ស មិនយឺតយាវដូច iPhone 6/6 Plus ទេ៕
តោះ…ទស្សនាវីដេអូដែល Samsung បញ្ឈឺ Apple ទាំងអស់គ្នា៖
ប្រភព Sabay News