ខាងក្រោមនេះគឺជាបច្ចេកវិទ្យាបួន ដែលបានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន៖
១. បម្លែងខ្យល់ទៅជាអគ្គិសនី៖ ឧបករណ៍បច្ចេកវិទ្យា BAT (Buoyant Airborne Turbine) ត្រូវបានច្នៃនៅក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក។ BAT នេះដើរដោយកម្លាំងខ្យល់ ហើយបម្លែងឲ្យទៅជាថាមពលអគ្គិសនី។ មាន BAT ចំនួនមួយគ្រឿងអាចផ្គត់ផ្គង់ថាមពលទៅឲ្យផ្ទះជាច្រើនខ្នងបាន។
២. តាមដានជីវិតសត្វព្រៃ៖ បច្ចេកវិទ្យានេះត្រួសត្រាយផ្លូវសម្រាប់ការវិភាគនូវទីតាំងជម្រក របស់សត្វ ក្នុងគោលបំណងការពារសត្វព្រៃដែលជិតផុតពូជ ពីការបៀតបៀនរបស់មនុស្ស។
៣. កម្មវិធីណែនាំមនុស្សពីបរិស្ថាន៖ គម្រោងកម្មវិធីទូរសព្ទដែលមានឈ្មោះថា My Green Apps អាចជួយផ្សព្វផ្សាយការយល់ដឹងបន្ថែមអំពីបរិស្ថានទៅដល់មនុស្សឲ្យ បានយល់ដឹងកាន់តែច្បាស់។
៤. ឧបករណ៍ព្រីន3D៖ ការសិក្សាបានបង្ហាញថា ការមានឧបករណ៍ព្រីន 3D នៅតាមផ្ទះជួយឲ្យអ្នកអាចយកប្លាស្ទិក ដែលគ្រងនឹងបោះចោល មកព្រីនធ្វើជារបស់ប្រើប្រាស់ផ្សេងៗ។ ដូច្នេះអាចរួមចំណែកយ៉ាងធំក្នុងការការពារបរិស្ថាន។
ប្រភព Sabay News