កុំព្យូទ័រនៅតាមបណ្ដាហាងអ៊ីនធឺណិត ឬកន្លែងមួយសាធារណៈចំនួនដូចជាក្នុងបណ្ណាល័យជាដើម គឺមិនអាចទុកចិត្តបានទេថា មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់នោះទេ។ ជួនកាលអាចមានជនមានបំណងអាក្រក់ណាមួយចង់តាមដានពីសកម្មភាពប្រើ ប្រាស់របស់យើងដើម្បីមើល ឬលួចយកព័ត៌មានសំខាន់ ដោយការលួចដំឡើងកម្មវិធីមេរោគ កម្មវិធីតាមដាន ឬសកម្មភាពណាមួយ។ ដូច្នេះមុនពេលប្រើប្រាស់កុំព្យូទ័រទាំងនេះអ្នកគួរពិចារណារឿង ប្រាំយ៉ាងដូចខាងក្រោម៖
១. ត្រូវ Log 0ut បន្ទាប់ពីបានបញ្ចប់ការងារ
មានអ្នកប្រើប្រាស់មួយចំនួនមិនបាន Log out ពីគណនីរបស់ពួកគេទេបន្ទាប់ពីប្រើរួច ដោយពួកគេគឺគ្រាន់តែបិទ Browser និងកុំព្យូទ័រតែប៉ុណ្ណោះ។ ប៉ុន្តែកុំគិតថាគណនីរបស់អ្នកនឹងត្រូវបាន Log Out ដោយស្វ័យប្រវត្តិនោះ។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេនៅពេលមានអ្នកប្រើប្រាស់ បន្ទាប់បានចូលទៅកាន់គណនីរបស់យើងដោយមិនដឹងខ្លួន។ ដូច្នេះអ្នក ត្រូវ Log out រាល់គណនីរបស់អ្នកមុនពេលបិទ Browser ហើយអ្នកជៀសវាងការគ្រីសនៅលើប្រអប់ ‘Remember Me’ ដែលវានឹងចាំគណនីរបស់អ្នកនៅក្នុង Browser នេះសម្រាប់ប្រើពេលក្រោយ។
២. ជៀសវាងការរក្សាទុកទិន្នន័យនៅក្នុង Hard drive កុំព្យូទ័រ
មុនពេលចូលហាងអ៊ីនធឺណិត ឬកន្លែងណាមួយដើម្បីប្រើកុំព្យូទ័រ អ្នកត្រូវមានឧបករណ៍សម្រាប់ផ្ទុកទិន្នន័យដូចជា ម៉េមូរី USB, ទូរសព្ទ ឬ Hard Disk External សម្រាប់ផ្ទុកទិន្នន័យដែលអ្នកបានដោនឡូដ។ អ្នកត្រូវចាំថា ការទុកទិន្នន័យនៅក្នុង Hard Disk កុំព្យូទ័រតាមហាងអ៊ីនធឺណិត បើទោះបីជាអ្នកបានលុបវាវិញក៏ដោយ ក៏ទិន្នន័យទាំងនោះមិនត្រូវបានបាត់ទាំងស្រុងនោះដែរ ដូច្នេះប្រសិនបើមានអ្នកណាម្នាក់ចង់លួចយកទិន្នន័យរបស់អ្នក ពួកគេអាចប្រើកម្មវិធីដើម្បី Recover ទិន្នន័យដែលអ្នកបានលុបវិញបាន។
៣.លុប Browsing History
ជាធម្មតានៅពេលដែលបានប្រើកុំព្យូទ័រដូចជាប្រើអ៊ីនធឺណិតនៅលើ Browser រាល់ទិន្នន័យដែលអ្នកបានស្វែងរកនឹងពាក្យសំខាន់មួយចំនួនដែល អ្នកបានប្រើសម្រាប់ស្វែងរក គឺត្រូវបានបន្សល់ទុកនូវ Hard Disk របស់កុំព្យូទ័រ ដូចជា Browsing History, Cookies, និងព័ត៌មានផ្សេងទៀត។ ដូច្នេះគេក៏អាចចូលទៅមើលទិន្នន័យទាំងនេះបាន។
ចុចចូល History > Clear Recent History… > Click [ធីកក្នុងប្រអប់ដែលអ្នកចង់លុប] > Clear now
៤. បន្ថែមការប្រុងប្រយ័ត្នពេលត្រូវផ្ញើទិន្នន័យសំខាន់
គ្មានអ្វីអាចធានាបានទេថា កុំព្យូទ័រដែលអ្នកបានប្រើដូចជាកុំព្យូទ័រនៅក្នុងបណ្ណាល័យ ឬកុំព្យូទ័រនៅក្នុងហាងអ៊ីនធឺណិតមួយចំនួនមានសុវត្ថិភាពមួយ រយភាគរយនោះទេ ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នពេលចង់ Share ព័ត៌មានសំខាន់ណាមួយជាពិសេសទិន្នន័យគណនីធនាគារ, លេខសម្ងាត់ ឬព័ត៌មានហិរញ្ញវត្ថុណាមួយ ព្រោះអាចមានមនុស្សមួយចំនួនមានបំណងអាក្រក់លួចដំឡើងកម្មវិធី Keylogger នៅលើកុំព្យូទ័រដើម្បីថតវីដេអូរាល់ទង្វើដែលអ្នកបានធ្វើនៅលើ កុំព្យូទ័រដើម្បីចង់ដឹងថាអ្នកបានធ្វើអ្វី។
៥. ប្រុងប្រយ័ត្នពីការលួចមើលពីមនុស្សជុំវិញ
ជាធម្មតានៅតាមបណ្ដាហាងអ៊ីនធឺណិត ឬកន្លែងដែលមានកុំព្យូទ័រឲ្យប្រើហ្វ្រីជាសាធារណៈ គឺតែងតែមានមនុស្សច្រើន ហើយក្នុងនោះក៏អាចមានមនុស្សអាក្រក់ផងដែរ។ នៅពេលដែលយើងមិនបានប្រយ័ត្នដូចជាឆ្លៀតពេលទៅនិយាយទូរសព្ទ ឬមានធ្វើអ្វីមួយភ្លែតដោយទុកកុំព្យូទ័រចោល វាជាឱកាសជនឆ្លៀតខិលខូចលួចមើល និងលួចទិន្នន័យរបស់អ្នកបានត្រឹមតែពេលប៉ុន្មាននាទីតែប៉ុណ្ណោះ។ ដូច្នេះក្នុងចំណុចនេះ អ្នកអាចលាក់ ឬបិទផ្ទាំង Windows ដែលកំពុងប្រើ ឬក៏ Lock Computer (W+L) រឹតតែប្រសើរប្រសិនអ្នកមានលេខសម្ងាត់ផ្ទាល់ខ្លួនដោយសុំ Admin៕
ប្រភព Sabay News