Thursday, June 4, 2015

រឿង​​​៥​យ៉ាង​គួរ​ប្រយ័ត្ន​​ពេល​​ប្រើ​កុំព្យូទ័រ​​តាម​ហាង​​​អ៊ីនធឺណិត ឬ​កុំព្យូទ័រ​ដាក់​ឲ្យ​ប្រើ​សាធារណៈ

​ កុំព្យូទ័រ​នៅ​​តាម​បណ្ដា​ហាង​អ៊ីនធឺណិត ​ឬ​កន្លែង​មួយ​​​​​​សាធារណៈ​ចំនួន​​ដូច​ជា​ក្នុង​បណ្ណាល័យ​ជា​ដើម​ ​​គឺ​មិន​អាច​ទុក​ចិត្ត​បាន​ទេ​ថា​ មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​នោះ​ទេ។​ ជួន​កាល​អាច​មាន​ជន​មាន​បំណង​អាក្រក់​ណា​មួយ​ចង់​តាម​ដាន​ពី​សកម្ម​ភាព​ប្រើ ​ប្រាស់​​របស់​យើង​ដើម្បី​មើល ​ឬ​លួច​យក​ព័ត៌មាន​សំខាន់​​ ដោយ​ការ​លួច​ដំឡើង​កម្មវិធី​មេរោគ​ កម្មវិធី​តាម​ដាន​​ ឬ​​សកម្មភាព​ណា​មួយ​។ ដូច្នេះ​មុន​ពេល​ប្រើ​ប្រាស់​កុំព្យូទ័រ​ទាំង​នេះ​អ្នក​​គួរ​ពិចារណា​រឿង​ ប្រាំ​យ៉ាង​ដូច​ខាង​ក្រោម៖

cn0


១. ​ត្រូវ​ Log 0ut ​បន្ទាប់​ពី​បាន​បញ្ចប់​ការងារ

cn1

​​មាន​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​មិន​បាន​​ Log out ​ពី​គណនី​របស់​ពួក​គេ​ទេ​​​​បន្ទាប់​ពី​ប្រើ​រួច​​ ដោយ​ពួក​គេ​គឺ​គ្រាន់​​តែ​បិទ​ Browser និង​កុំព្យូទ័រ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​​កុំ​គិត​ថា​​គណនី​របស់​អ្នក​នឹង​ត្រូវ​បាន Log Out ដោយ​ស្វ័យ​ប្រវត្តិ​នោះ​។​ ​យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​នោះ​ទេ​នៅ​ពេល​មាន​អ្នក​ប្រើ​ប្រាស់​ បន្ទាប់​បាន​ចូល​ទៅ​កាន់​គណនី​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ​ដូច្នេះ​អ្នក​​ ​​ត្រូវ​ Log out រាល់​គណនី​របស់​អ្នក​មុន​ពេល​បិទ ​Browser ​ហើយ​អ្នក​ជៀសវាង​ការ​​គ្រីស​នៅ​លើ​​ប្រអប់​​ ‘Remember Me’ ​ដែល​វា​នឹង​ចាំ​គណនី​របស់​អ្នក​នៅ​ក្នុង​​​ Browser នេះ​​សម្រាប់​ប្រើ​ពេល​ក្រោយ។


២. ​​ជៀស​វាង​ការ​រក្សា​ទុក​ទិន្នន័យ​នៅ​ក្នុង​​ Hard drive​ កុំព្យូទ័រ

cn2

មុន​ពេល​ចូល​ហាង​អ៊ីនធឺណិត ​ឬ​កន្លែង​ណា​មួយ​ដើម្បី​ប្រើ​កុំព្យូទ័រ ​អ្នក​ត្រូវ​មាន​ឧបករណ៍​សម្រាប់​ផ្ទុក​ទិន្នន័យ​ដូច​ជា​​​​ ម៉េមូរី​ USB, ទូរសព្ទ​ ​ឬ​​ Hard Disk External ​សម្រាប់​ផ្ទុក​ទិន្នន័យ​ដែល​អ្នក​បាន​ដោនឡូដ។ អ្នក​ត្រូវ​ចាំ​ថា​ ការ​​ទុក​ទិន្នន័យ​នៅ​ក្នុង​ Hard Disk កុំព្យូទ័រតាម​ហាង​អ៊ីនធឺណិត​​ បើ​ទោះ​បី​ជា​អ្នក​បាន​​លុបវា​វិញ​ក៏​ដោយ​​​​ ក៏​ទិន្នន័យ​ទាំង​នោះ​​​មិន​​​ត្រូវ​បាន​បាត់​​ទាំង​ស្រុង​នោះ​ដែរ​ ដូច្នេះ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ចង់​លួច​យក​ទិន្នន័យ​របស់​អ្នក​ ​ពួក​គេ​អាច​ប្រើ​កម្មវិធី​ដើម្បី​ Recover ​ ទិន្នន័យ​​ដែល​អ្នក​បាន​លុប​វិញ​បាន។


៣.​លុប​ Browsing History

cn3
ជា​ធម្មតា​នៅ​ពេល​ដែល​បាន​ប្រើ​កុំព្យូទ័រ​ដូច​ជា​ប្រើ​អ៊ីនធឺណិត​នៅ​លើ​ ​​Browser ​រាល់​​ទិន្នន័យ​ដែល​អ្នក​បាន​ស្វែង​រក​នឹង​ពាក្យ​សំខាន់​មួយ​ចំនួន​ដែល​ អ្នក​បាន​ប្រើ​សម្រាប់​ស្វែង​រក​ ​គឺ​ត្រូវ​បាន​​បន្សល់​ទុក​នូវ​​ ​​Hard Disk របស់​កុំព្យូទ័រ​ ​​ដូច​ជា​ Browsing History, Cookies, ​និង​ព័ត៌មាន​ផ្សេង​ទៀត។ ដូច្នេះ​គេ​ក៏​អាច​ចូល​ទៅ​មើល​ទិន្នន័យ​ទាំង​នេះ​បាន។
ចុច​ចូល​ History > Clear Recent History… > Click [ធីក​ក្នុង​ប្រអប់​ដែល​អ្នក​ចង់​លុប] > Clear now


៤. បន្ថែម​ការ​ប្រុងប្រយ័ត្ន​ពេល​ត្រូវ​ផ្ញើ​ទិន្នន័យ​សំខាន់

cn4

​គ្មាន​អ្វី​អាច​ធានា​បាន​ទេ​ថា ​កុំព្យូទ័រ​ដែល​អ្នក​បាន​ប្រើ​ដូច​ជា​កុំព្យូទ័រ​នៅ​ក្នុង​បណ្ណាល័យ ​ឬ​កុំព្យូទ័រ​​នៅ​ក្នុង​ហាង​អ៊ីនធឺណិត​​​មួយ​ចំនួន​មាន​សុវត្ថិភាព​​​មួយ​ រយ​ភាគ​រយ​នោះ​ទេ ដូច្នេះ​អ្នក​ត្រូវ​​ប្រុង​ប្រយ័ត្ន​​ពេល​​ចង់​​ Share​ ព័ត៌មាន​សំខាន់​ណា​មួយ​​ជា​ពិសេស​​ទិន្នន័យ​​​​គណនី​ធនាគារ​, ​លេខ​សម្ងាត់​ ឬ​ព័ត៌មាន​ហិរញ្ញវត្ថុ​ណាមួយ​ ព្រោះ​​អាច​មាន​មនុស្ស​​មួយ​ចំនួន​មាន​បំណង​អាក្រក់​​​លួច​​ដំឡើង​​កម្មវិធី ​​​​ Keylogger ​នៅ​លើ​កុំព្យូទ័រ​ដើម្បី​​ថត​វីដេអូ​​រាល់​ទង្វើ​ដែល​អ្នក​បាន​ធ្វើ​នៅ​លើ​ កុំព្យូទ័រ​ដើម្បី​ចង់​ដឹង​ថា​អ្នក​បាន​ធ្វើ​អ្វី។​

៥. ​ប្រុង​ប្រយ័ត្ន​ពី​ការ​លួច​មើល​ពី​មនុស្ស​ជុំវិញ

cn5

​ជា​ធម្មតា​នៅ​តាម​បណ្ដា​ហាង​អ៊ីនធឺណិត​ ឬ​កន្លែង​ដែល​មាន​កុំព្យូទ័រ​​​ឲ្យ​ប្រើ​​ហ្វ្រី​ជា​សាធារណៈ​​​ គឺ​​តែង​តែ​មាន​មនុស្ស​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​​អាចមាន​​​មនុស្ស​អាក្រក់​ផង​ដែរ។ នៅ​ពេល​ដែល​យើង​មិន​បាន​ប្រយ័ត្ន​ដូច​ជា​ឆ្លៀត​ពេល​ទៅ​​និយាយ​ទូរសព្ទ​ ឬ​មាន​ធ្វើ​អ្វី​មួយ​ភ្លែត​ដោយ​ទុក​កុំព្យូទ័រ​​​ចោល​ វា​ជា​ឱកាស​​​ជន​ឆ្លៀត​​ខិលខូច​​​លួច​មើល​ និង​លួច​ទិន្នន័យ​របស់​អ្នក​បាន​ត្រឹម​តែ​ពេល​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ក្នុង​ចំណុច​នេះ ​អ្នក​អាច​លាក់​ ឬ​បិទ​ផ្ទាំង​ Windows ដែល​កំពុង​ប្រើ​ ឬ​ក៏​​​ Lock Computer (W+L) រឹត​តែ​ប្រសើរ​ប្រសិន​អ្នក​មាន​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ដោយ​សុំ​​ Admin៕

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!