Drone សម្រាប់ឈ្លបយកការណ៍នោះត្រូវយកទៅប្រើប្រាស់ក្នុងការប្រឡងចូល ថ្នាក់មហាវិទ្យាល័យជាតិក្នុងខេត្ត Luoyang ដែលហៅកាត់ថា NCEE ឬ Gaokao។ NCEE ត្រូវបានគេស្គាល់ថាជាការប្រឡងមហាសែនលំបាកបំផុតសម្រាប់សិស្សចិន ដោយវាទាមទារឱ្យបេក្ខជនប្រឡងទាំងអស់ប្រើការចងចាំ។
នៅពេល Drone ដាក់ឱ្យឃ្លាំមើលការប្រឡង វាត្រូវបានបំពាក់បច្ចេកវិទ្យាមួយ ដែលអាចស្វែងរក និងបញ្ជាក់ពីរលកសញ្ញានៃទីកន្លែង ដែលមានការលួចចម្លងនោះទៅកាន់ Tablet របស់អ្នកជំនាញ ដើម្បីដឹងពីទីតាំងប្រភពរលកសញ្ញា ហើយអាចកាត់ផ្ដាច់រលកសញ្ញានោះបានភ្លាមៗ។ Drone នេះមានសមត្ថភាពហោះបានចម្ងាយ ១គ.ម ហើយត្រូវបញ្ជាឱ្យហោះចម្ងាយ ៥០០ម៉ែត្រជុំវិញបរិវេណមណ្ឌលប្រឡង។
មូលហេតុនៃការប្រើប្រាស់ Drone សម្រាប់ឃ្លាំមើលការប្រឡង NCEE នេះគឺដោយសារកាលពីពេលកន្លងទៅមានសិស្សជាច្រើនបានប្រើ តិចនិកវៃឆ្លាតដើម្បីលួចចម្លង។ ជាក់ស្ដែង វិធីមួយដែលអនុរក្សចាប់បានកាលពីឆ្នាំ ២០១៤នោះ គឺសិស្សម្នាក់បានប្រើប៊ិចអេឡិចត្រូនិកមានកាមេរ៉ា សម្រាប់ថតសំនួរប្រឡង ហើយបញ្ជូនវាទៅកាន់អ្នកបោះប្រ៊ុយយ៉ុងនៅតំបន់ដាច់ឆ្ងាយបន្តិចពី មណ្ឌលប្រឡង បន្ទាប់មកក៏បញ្ជូនចម្លើយត្រឡប់មកវិញតាមរយៈឧបករណ៍ទទួលសំឡេងតូច មួយស៊កជាសម្ងាត់នៅនឹកត្រចៀក៕
ប្រភព Sabay News