Tuesday, June 23, 2015

Redknapp៖ Cech នឹង​​ជួយ​ Arsenal ក្លាយ​ជា​​គូ​ប្រជែង​ធំ​​​ Chelsea ដើម្បី​លើក​ពាន

អតីត ​អ្នកចាត់ការ​ក្រុម​ Tottenham Hotspur ​លោក​ Harry Redknapp ​បាន​និយាយ​ថា ការ​​ដែល​ក្លិប​ Arsenal ទិញ​យក​អ្នកចាំទី Petr Cech ​នឹង​​ប្រែ​ក្លាយ​ក្រុម​របស់​លោក​ Arsene Wenger ​ទៅ​ជា​ក្រុម​​​គូ​ប្រជែង​ដ៏​ធំ​របស់​ Chelsea និង​ជា​ក្រុម​ ដែល​​​​មាន​លទ្ធភាព​ខ្ពស់ អាច​នឹង​លើក​ពាន​ Premier League នា​រដូវ​កាល​ក្រោយ។

1

កាំភ្លើង​ធំ Arsenal នឹង​ទិញ​យក​អ្នកចាំទី​ដៃ​ស្អិត ​Cech ​របស់​ Chelsea ក្នុង​តម្លៃ​១១​លាន​ផោន​ (ជាង​១៧​លាន​ដុល្លារ) ​និង​​ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​បញ្ចប់​ការ​ផ្ទេរ​ ជា​ផ្លូវ​ការ​រួច​រាល់​​នៅ​សប្ដាហ៍​នេះ។

លោក​ Redknapp បាន​និយាយ​ថា៖ “វា​ជា​ការ​ទិញ​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​គិត​ថា ជា​ការ​ទិញ​ដ៏​ធំ​បំផុត​មួយ។ ការ​ដែល​មាន​អ្នកចាំទី​ ដែល​មាន​គុណភាព​កំពូល​ ​ពិត​ជា​សំខាន់​ណាស់។ ខ្ញុំ​យល់​ថា​ឥឡូវ​ Arsenal គឺជា​គូប្រជែង​ដ៏​ធំ​របស់​ Chelsea នៅ​រដូវ​កាល​ថ្មី និង​រឹត​តែ​អស្ចារ្យ​បើ​អាច​ទិញ​បាន​​កីឡាករ​ថ្មី​ពីរ​ទៅ​បី​នាក់​ទៀត”។

2

អ្នក​ចាំ​ទី​វ័យ​៣៣​ឆ្នាំ ចូល​លេង​ជាមួយ Chelsea ​តាំង​ពី​ឆ្នាំ​២០០៤ មក ហើយ​រយៈ​ពេល​១១​ឆ្នាំ​មក​នេះ Cech ​បង្ហាញ​ខ្លួន​បាន​៣៣៣​ប្រកួត​ និង​ជួយ​ឱ្យ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ផង​ដែរ។ ដោយសារ​តែ​រដូវ​កាល​ទើប​តែ​បញ្ចប់​ទៅ​នេះ អ្នក​ចាំ​ទី​សាធារណ​រដ្ឋ​ឆេក​រូប​នេះ ​មិន​សូវ​បាន​ចូល​លេង​ទេ ពោល​គឺ​ Thibaut Courtois ជា​អ្នក​ជាប់​ជម្រើស​ដំបូង​នៅ​តោ​ខៀវ​​​ ទើប​ធ្វើ​ឱ្យ​រូប​គេ​ចង់​ផ្លាស់​ចេញ៕

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!