ប្រធាន ក្រុមជម្រើសជាតិប្រេស៊ីល Neymar បាននិយាយព្រមទទួលកំហុស និងសុំទោសដល់មិត្តរួមក្រុម និងអ្នកដែលពាក់ព័ន្ធទាំងអស់ សម្រាប់ទង្វើឆ្គាំឆ្គងរបស់ខ្លួន មុននឹងចាកចេញពីក្រុម និងចាកចេញពីប្រទេសឈីលី ធ្វើដំណើរទៅកាន់ប្រទេសកំណើតវិញ កាលពីម្សិលមិញ។
កីឡាករវ័យ២៣ឆ្នាំ របស់ក្លិប FC Barcelona ដែលត្រូវបានសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងពិន័យ ៤ប្រកួត ដោយសារតែរឿងទទួលបានកាតក្រហម និងមិនអាចលេងដល់ចប់កម្មវិធីប្រកួត Copa America រូបនេះ បាននិយាយទាំងទឹកមុខសោកសៅថា៖ “Copa America គឺត្រូវបានបញ្ចប់ហើយសម្រាប់ខ្ញុំ ដូច្នេះគ្មានហេតុផលអ្វី ដែលខ្ញុំត្រូវនៅទីនេះទៀតទេ។ វាជារឿងសោកសៅសម្រាប់ខ្ញុំ និងជារឿងដ៏អាក្រក់ ហើយវាជារឿងមួយ ដែលខ្ញុំត្រូវរៀនសូត្របន្ថែម។ ខ្ញុំចង់និយាយប្រាប់ដល់មិត្តរួមក្រុម បុគ្គលិកក្រុមទាំងអស់ពីអារម្មណ៍សោកស្ដាយរបស់ខ្ញុំ។ ឥឡូវជាពេលដែលខ្ញុំត្រូវឈប់គិត និងរីករាយជាមួយគ្រួសាររបស់ខ្ញុំ”៕
សូមទស្សនាវីដេអូបន្ថែមខាងក្រោម៖
ប្រភព Sabay News
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.