Tuesday, June 23, 2015

កម្មវិធី​ទូរសព្ទ​ឥត​គិត​ថ្លៃ​ បង្រៀន​ផាត់​មុខ​ដល់​នារី​គ្រប់​រូប​

ការ ​ផាត់​មុខ​គឺ​ជា​រឿង​មួយ​ដ៏​សំខាន់​សម្រាប់​ស្ត្រី​ទូទៅ​​ ជាពិសេស​មិត្ត​យុវតី​ ដោយ​សារ​វា​ជួយ​លើក​សម្រស់​បាន​មួយ​កម្រិត​ លើស​ពី​សម្រស់​ដែល​មាន​ពី​ធម្មជាតិ។ ការ​ផាត់​មុខ​មាន​ភាព​ពិបាក​ដែរ​បើ​យុវតី​មួយ​ចំនួន​ដែល​មិន​សូវ​ស្ទាត់​ ជំនាញ​ ជា​ពិសេស​ការ​ផាត់​មុខ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជប់លៀង​តែ​ម្ដង។ បើ​យុវតី​កំពុង​មាន​បញ្ហា​នេះ​ សាក​ងាយ​មក​រៀន​របៀប​ផាត់​មុខ​តាម​កម្មវិធី​ទូរសព្ទ​ដោយ​មិន​បាច់​អស់​លុយ។

ខាង​ក្រោម​នេះ​ជា​កម្មវិធី​មួយ​ចំនួន​ដែល​មិត្ត​នារី​ៗ​អាច​រៀន​ពី​ការ​ផាត់​មុខ​បាន៖​​

***សម្រាប់​ទូរសព្ទ​ Android

Makeup Tutorials (ទ្វីប​អាស៊ី)
ជា​កម្មវិធី​ទូរសព្ទ​​ដែល​បង្រៀន​ពី​ស្ទីល​​​ផាត់​មុខ​សម្រាប់​យុវនារី​ នៅ​ទ្វីប​អាស៊ី​នេះ​តែ​ម្ដង ​ដោយ​មាន​ទាំង​ស្ទីល​ផាត់​មុខ​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​ ទៅ​ញាំ​ការ​ ឬ​ទៅ​ធ្វើ​ការ។ លើស​ពី​នេះ​​ កម្មវិធី​ទូរសព្ទ​ នេះ​ក៏​មាន​បង្រៀន​ផាត់​មុខ​តាម​ស្ទីល​របស់​តារា​កូរ៉េ​ល្បី​ៗ​ទៀត​ផង។

Makeup Tutorials Asia1

Makeup Tutorials Asia2

ទាញ​យក​ Makeup Tutorials (ទ្វីប​អាស៊ី)

Learn Makeup
នេះ​ជា​កម្មវិធី​ទូរសព្ទ​ដែល​ទទួល​បាន​ការ​ដាក់​ពិន្ទុ​ខ្ពស់​ជាង​គេ​ ក្នុង​ចំណោម​កម្មវិធី​ផាត់​មុខ​ទាំង​អស់​  ព្រោះ​តែ​កម្មវិធី​នេះ​មាន​បង្រៀន​នូវ​វិធី​សាស្ត្រ​គ្រប់​ប្រភេទ​ទាក់​ទង​ នឹង​ការ​តុប​តែង​មុខ។

Learn Makeup

ទាញ​យក Learn Makeup

Makeup Tutorials
កម្មវិធី​ទូរសព្ទ​មួយ​នេះ​នឹង​បង្រៀន​អ្នក​​អំពី​ការ​ផាត់​មុខ​ ការ​គូស​ភ្នែក​ ការ​ជ្រើស​រើស​ក្រែម​ឲ្យ​ស៊ី​នឹង​បបូរ​មាត់​ និង​ស្ទីល​ផាត់​មុខ​សម្រាប់​ចូល​រួម​កម្មវិធី​ជប់លៀង​ផ្សេង​ៗ។
Makeup Tutorials

ទាញ​យក Makeup Tutorials

***សម្រាប់​ទូរសព្ទ​ iOS

Makeup  Designs
ជា​កម្មវិធី​ទូរសព្ទ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ជំនាញ​ផាត់​ មុខ​ម្នាក់​បាន។ ចំណុច​នីមួយៗ​ក្នុង​កម្មវិធី​ទូរសព្ទ​នេះ​មាន​ការ​ពន្យល់​ជា​ជំហាន​ៗ​ អម​ជា​មួយ​រូបភាព​ច្បាស់​ល្អ។

Makeup  Designs

ទាញ​យក​ Makeup  Designs

Learn Makeup
កម្មវិធី​ទូរសព្ទ​នេះ​មាន​បង្រៀន​តាម​រយៈ​វីដេអូ​ ដែល​បង្ហាញ​ពី​របៀប​នៃ​ការ​ជ្រើស​រើស​ម្សៅ​ ក្រែម​ និង​ រោម​ភ្នែក​ជា​ដើម​ ហើយ​ថែម​ទាំង​មាន​ជា​​​ការ​​សួរ​សំនួរ​ដើម្បី​សាក​ល្បង​​ពី​ចំណេះ​ដឹង​អ្នក​ ទាក់​ទង​នឹង​ការ​ផាត់​មុខ​ទៀត​ផង។
learn make up

ទាញ​យក​ Learn Makeup

Makeup Tutorials & Course
កម្មវិធី​ទូរសព្ទ​នេះ​វិញ​មាន​ប្រមូល​ផ្ដុំ​នូវ​វីដេអូ​ ដែល​បង្ហាញ​ពី​ការ​ផាត់​មុខ​គ្រប់​ប្រភេទ​ដូច​ជា​ការ​ផាត់​ទៅ​ចូល​រួម​ពិធី​ ជប់​លៀង​ ការ​ផាត់​មុខ​បែប​ធម្មជាតិ​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​ផាត់​មុខ​តាម​តារា​ល្បី​ៗ។

ទាញ​យក​ Makeup Tutorials & Course

 ប្រភព Sabay News

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!