ការ ប្រើប្រាស់ Mouse ឬ Trackpad (បន្ទះ Touch លើកុំព្យូទ័រ) អាចជារឿងមួយសាំញ៉ាំសម្រាប់អ្នកប្រើប្រាស់មួយចំនួន ព្រោះវាបន្ថែមទម្ងន់ទៅលើឆ្អឹងប្រអប់ដៃ ហេតុដូចនេះទើបអ្នកទើបអ្នកជំនាញបានផលិត Mouse ឡាស៊ែរដំបូងគេក្នុងលោកមួយឈ្មោះ Odin ដើម្បីឱ្យមានភាពងាយស្រួលជាងមុន។
Odin បញ្ចេញឡាស៊ែរទៅលើផ្ទៃតុ ដើម្បីឱ្យអ្នកប្រើប្រាស់អូសទៅឆ្វេង ទៅស្តាំ ទៅមុខ ទៅក្រោយ ពង្រីក ឬបង្រួម និងមានមុខងារផ្សេងៗទៀតដូចគ្នាទៅនឹង Mouse ឬ Trackpad សព្វថ្ងៃដែរ តែវាជួយបន្ថយទម្ងន់ឆ្អឺងប្រអប់ដៃរបស់អ្នកបានមួយកម្រិតធំ។ ផ្ទៃរាបស្មើដែលចាំបាច់ត្រូវប្រើជាមួយ Mouse ឡាស៊ែរ Odin ត្រូវមានទំហំជាង ៧ ស.ម ការ៉េ។
Odin មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ប្រាក់ និងពណ៌ត្រួយចេក។ វាអាចដំណើរការជាមួយនឹងកុំព្យូទ័រ Windows និង Mac ហើយវាអាចឱ្យអ្នក Update ផ្នែក Software របស់ Mouse នេះបាន ដោយគ្រាន់តែដោតវាចូលទៅក្នុងរន្ធ USB កុំព្យូទ័រតែប៉ុណ្ណោះ។
ក្រោយពីគម្រោងផលិត Mouse ឡាស៊ែរ Odin ទទួលជោគជ័យ វានឹងត្រូវចាប់ផ្តើមផលិតលក្ខណៈទ្រង់ទ្រាយធំនៅខែក្រោយ ក្នុងតម្លៃ ៥៦ដុល្លារ៕
ប្រភព Sabay News