បច្ចេកវិទ្យា ផ្ដល់ផលប្រយោជន៍ដល់មនុស្សជាច្រើនបែប តែទន្ទឹមនឹងនោះវាក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតយើងផង ដែរ។ ដូចនេះយើងគួរតែមានការប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាទាំង៤ខាង ក្រោមនេះដែលអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់យើង៖
១. ឡាស៊ែរ
យើងធ្លាប់បានឃើញការប្រើប្រាស់ឡាស៊ែរនៅក្នុងខ្សែភាពយន្តមួយ ចំនួន ដែលអាចបាញ់កម្ទេចអ្វីៗបានច្រើនយ៉ាង។ នៅឆ្នាំខាងមុខនេះ កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបង្កើតអាវុធឡាស៊ែរ ដើម្បីធ្វើការកម្ទេចនូវកូនយន្តហោះស៊ើបការណ៍របស់ខ្មាំង ហើយមិនយូរមិនឆាប់នោះទេវានឹងក្លាយជាអាវុធមួយដែលអាចបំផ្លាញ មនុស្ស។
២. កូនយន្តហោះតូច (Drones)
ដ្រូននេះអាចធ្វើការបង្កៃគ្រាប់បែក និងជាកាំភ្លើងខ្លីបាន ដែលជាការគំរាមមួយដល់ជីវិតមនុស្ស។ ដ្រូនរបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារគោលដៅនៅក្នុងប្រទេស ប៉ាគីស្ថានរយៈពេល៩ឆ្នាំមកហើយ ដែលការប៉ានស្មានចំនួនអ្នកស្លាប់គឺមានប្រមាណពី១៩៦៩ទៅ៣៤៦១ នាក់។
៣. រថយន្តដែលបើកដោយខ្លួនឯង
ទោះបីជាមានការបញ្ជាក់ថា រថយន្តប្រភេទនេះផ្ដល់សុវត្ថិភាពខ្ពស់ជាងការបើករបស់មនុស្សក៏ដោយ ប៉ុន្តែគេនៅមានការព្រួយបារម្ភថា រថយន្តនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។ មួយវិញទៀតរថយន្តប្រភេទនេះអាចក៏ក្លាយជាឃាតកសំងាត់ផងដែរ។
៤. ម៉ាស៊ីនព្រីន 3D
ម៉ាស៊ីនព្រីន 3D អាចព្រីនរបស់ប្រើប្រាស់មួយចំនួនបាន។ បើប្រជាជនយកទៅព្រីនអាវុធចេញមកប្រើប្រាស់ នោះភាពចលាចលនឹងកើតមានឡើងក្នុងសង្គមមិនខាន ដោយសារប្រជាជនគ្រាន់តែប្រើអ៊ីនធឺណិត បើព្រីន និងផ្គុំវា ចេញជាអាវុធមួយបាន។