Thursday, June 4, 2015

Microsoft គ្រោង​នឹង​ផ្ដល់​សេវា​អ៊ីនធឺណិត Wi-Fi ​ប្រើ​ប្រាស់​គ្រប់​ទីកន្លែង

​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ​ក្រុុមហ៊ុន​ Microsoft ​បាន​បញ្ជាក់​ថា​ខ្លួន​គ្រោង​នឹង​​​ផ្ដល់​សេវា​អ៊ីនធឺណិត​ Wi-Fi ​ hotspot ដល់​អ្នក​ប្រើ​ប្រាស់​គ្រប់​ទីកន្លែង​ទូទាំង​ពិភព​លោក​ទាំង​ឯកជន​ និង​វិស័យ​ពាណិជ្ជកម្ម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គេហទំព័រ ​VentureBeat។

microsoft-wifi-biz

​សេវា​អ៊ីធឺណិត​ Wi-Fi នោះ​មាន​ឈ្មោះ​ថា​​ ​”Microsoft WiFi“ ​​។ ប៉ុន្តែ​សេវា​អ៊ីនធឺណិត​នោះ​គឺ​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ដោយ​អ្នក​ដំណាង​ ក្រុមហ៊ុន Microsoft ​បាន​បញ្ជាក់​ប្រាប់ VentureBeat​ ថា​​សេវា​នេះ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ពេល​ខាង​មុខ​នេះ។

“​យើង​អាច​បញ្ជាក់​បាន​ថា ​យើង​គឺពិត​ជា​​កំពុង​តែ​ធ្វើ​ការ​លើ​សេវា​ថ្មី​នេះ​ (Microsoft Wi-Fi)​ មែន​។ សេវា​នេះ​នឹង​ផ្ដល់​ប្រព័ន្ធ​ Wi-Fi ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​រាប់លាន​នាក់​ ហើយ​យើង​នឹង​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​នៅ​ពេល​​សេវា​នេះ​ចាប់​ផ្ដើម​ ដំណើរ​ការ”។ នេះ​បើ​តាម​សំដី​របស់​អ្នក​តំណាង​​របស់​ Microsoft។

សេវា​នេះ​នឹង​ដំណើរ​ការ​បាន​តាម​រយៈ​​ apps នៅ​ iOS, Android, OS X, និង Windows ។ ប៉ុន្តែ​វា​នឹង​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​នោះ​ ទេ។ វា​អាច​ដំណើរ​ការ​បាន​សម្រាប់​អ្នក​ដែល​មាន​​គណនី​ ​Skype Wi-Fi ​ស្រាប់ អ្នក​ដែល​បាន​ចំណាយ​ទៅ​​សេវា​កញ្ចប់​ “Work + Play” ឬ  “Surface 2 + Skype WiFi” ​ហើយ​វា​ក៏​អាច​ដំណើរ​ការ​បាន​សម្រាប់​​​អតិថិជន​ដែល​ប្រើ​ Office 365 Enterprise ​ផង​ដែរ។ សេវា​​Microsoft Wi-Fi ​បាន​គ្រប​ដណ្ដប់​តំបន់​មាន​​​​ hotspots ១០ លាន​កន្លែង​ទូទាំង​​ ១៣០ ប្រទេស ​​ដែល​មាន​ដូច​ជា​​​​នៅ​អាកាសយាន្ត​ដ្ឋាន សណ្ឋាគារ​ ភោជនីដ្ឋាន​ ​និង​កន្លែង​សារធារណៈផ្សេង​ទៀត៕

Screen-Shot-2015-06-02-at-2.32.24-PM

ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!