ភ្នំពេញៈ
មន្ត្រីសុខាភិបាលកម្ពុជាបានអំពាវនាវឲ្យពលរដ្ឋ
ដែលមានបំណងធ្វើដំណើរទៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា
ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា
(Mers) ដែលជំងឺនេះក៏កំពុងរាតត្បាត នៅប្រទេសកូរ៉េខាងត្បូង
ដែលមានពលករកម្ពុជា ជាង ៣ ម៉ឺននាក់កំពុងធ្វើការនៅទីនោះ។
លោក លី សុវណ្ណ អ្នកនាំពាក្យនៃក្រសួងសុខាភិបាល បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ក្រសួងបារម្ភចំពោះជំងឺឆ្លងមួយនេះ ដែលកើតមាននៅក្នុងប្រទេសកូរ៉េ ហើយបានដាក់វិធានការឲ្យពលរដ្ឋនៅកម្ពុជា និងពលករនៅកូរ៉េ ស្វែងយល់បន្ថែមពីវិធានការទប់ស្កាត់ និងការពារខ្លួនពីជំងឺនេះ បើទោះជាមិនទាន់មានការសង្ស័យពីការឆ្លងរោគសញ្ញាផ្លូវដង្ហើម ប្រភេទនេះមកដល់កម្ពុជាក៏ដោយ។
លោកថា៖ «សូមបងប្អូនប្រយ័ត្ន បើមានគ្រុនក្តៅលើសពី ៣៨ អង្សា មានក្អក ហត់ និងរាករូស សូមប្រញាប់រកមន្ទីរពេទ្យ ឬកន្លែងព្យាបាលជាបន្ទាន់។ បងប្អូនពលករនៅកូរ៉េ ត្រូវពាក់ម៉ាស់មុខ កុំប៉ះគេ»។
បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួផ្សាយកាលពីម្សិលមិញថា ករណីជំងឺរោគសញ្ញាផ្លូវដង្ហើម Mers ដែលបង្កឡើងដោយមេរោគឈ្មោះ កូរ៉ូណាវីរុស (Corona Virus) បានរកឃើញមាន ៣៥ នាក់ហើយ មានជំងឺនេះ នៅប្រទេសកូរ៉េ។
ការអំពាវនាវរបស់មន្ត្រីកម្ពុជានេះ ក៏បានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុករបស់ «នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង cdc» នៃក្រសួងសុខាភិបាល កាលពីថ្ងៃពុធភ្លាមៗក្រោយពេលប្រទេសកូរ៉េខាងត្បូងបានរកឃើញ ៣០ នាក់មានជំងឺនេះ និងមនុស្សពីរនាក់បានស្លាប់ដោយសារជំងឺ Mers នេះនៅត្រឹមថ្ងៃអង្គារ។ ជំងឺនេះ ឆ្លងមកដល់កូរ៉េខាងត្បូង តាមរយៈអ្នកដំណើរកូរ៉េម្នាក់មានជំងឺនេះ ឆ្លងមកពីមជ្ឈិមបូព៌ា។ ក្រុមអ្នកវិទ្យាសាស្ត្រមានការសង្ស័យថា ជំងឺនេះ ចម្លងមកពីសត្វអូដ្ឋ និងសត្វព្រៃដទៃទៀត ហើយវាអាចឆ្លងពីអ្នកឈឺម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានដាក់សារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រើនរំឭកដល់ពលរដ្ឋទូទៅផងដែរថា «បើសិនជាអ្នកទើបត្រឡប់មកពីឧបទ្វីបមជ្ឈិមបូព៌ា និងមានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងរាក អំឡុងពេល ១៤ ថ្ងៃ អ្នកត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ និងប្រាប់គ្រូពេទ្យថា អ្នកទើបមកពីតំបន់មជ្ឈិមបូព៌ា»។
ចំពោះវិធានការកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះមានការលាងដៃ ឲ្យស្អាតគ្រប់ពេល ចៀសវាងការហូបសាច់ចម្អិនមិនល្អ បន្លែឆៅ ផ្លែឈើមិនចិតសម្បក និងទឹកមិនមានសុវត្ថិភាពនិងចៀសវាងការទៅលេងកសិដ្ឋានចិញ្ចឹមសត្វ។
លោក សុវណ្ណ បន្តថា កម្ពុជាមិនទាន់មានការសង្ស័យឆ្លងនូវជំងឺនេះនៅឡើយទេ។ កម្ពុជាក៏មានមន្ទីរពិសោធន៍ សម្រាប់រកមេរោគ កូរ៉ូណាវីរុស ដែលបង្កឲ្យមានជំងឺ Mers នេះដែរ។
MERS ជាជំងឺផ្លូវដង្ហើមដែលគេបានរាយការណ៍ដំបូងនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំ ២០១២។ មកទល់ពេលនេះប្រទេសក្នុងឧបទ្វីបមជ្ឈិមបូព៌ា កំពុងរាតត្បាតជំងឺ Mers នេះរួមមានប្រទេសហ្ស៊កដានី កូវ៉ែតអូម៉ង់ កាតា អារ៉ាប៊ីសាអូតឌីត អេមីរ៉ាតអារ៉ាប់រួម និងយេម៉ែន។
អង្គការសុខភាពពិភពលោកបានរាយការណ៍ ករណីសរុបនៃអ្នកកើតជំងឺនេះមានចំនួន ១០០០ នាក់ ដែលក្នុងនោះមានជាង ៤០០ ករណីបានស្លាប់តាំងពីឆ្នាំ ២០១២ មក៕
ប្រភព Phnom Penh Post