ភ្នំពេញៈ
គណបក្សប្រឆាំងស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិ
និងពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដើម្បីទប់ស្កាត់គ្រោះមហន្តរាយ។
ក្នុងបទអន្តរាគមន៍លើសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងកិច្ចប្រជុំសភាកាលពីម្សិលមិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ លោក យឹម សុវណ្ណ បានស្នើឲ្យរដ្ឋាភិបាល បញ្ឈប់នូវការលុបបឹង អូរ និងប្រឡាយធម្មជាតិ លក់ទៅជាទ្រព្យសម្បត្តិឯកជន ការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ពីការការពារខ្លួន និងវិធានការទប់ស្កាត់គ្រោះមហន្តរាយ ជាមួយនឹងវិធានការទប់ស្កាត់ការបំផ្លាញព្រៃឈើ។
លោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា គណៈកម្មាធិការនេះនឹងពិចារណាយ៉ាងលម្អិត បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះ ចូលជាធរមាន ប៉ុន្តែការអនុវត្តការងារទាំងនេះ គឺទាមទារពេលវេលា។
រដ្ឋសភា កាលពីម្សិលមិញបានចាប់ផ្តើមប្រជុំ និងអនុម័តបាន ២ ជំពូក នៃសេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ខណៈសេចក្តីព្រាងច្បាប់នេះ ក៏បានចែងនូវបញ្ញត្តិទោសដាក់ពន្ធនាគារលើមន្ត្រីផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥ និងមាន ១០ ជំពូក ៤៧ មាត្រា។ ជំពូក ១ បានកំណត់ពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ទៅលើការត្រៀមបង្ការ បន្សាំការកាត់បន្ថយគ្រោះថ្នាក់ នៅមុនពេលកើតមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយធម្មជាតិ ឬ មនុស្សការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញក្រោយពេលមានគ្រោះមហន្តរាយ។ ចំណែកជំពូក ២ កំណត់ពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អគ្គលេខាធិការដ្ឋាន យន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួងស្ថាប័ន និងគណៈកម្មាធិការថ្នាក់ក្រោមជាតិ។
លោក ញឹម វណ្ណដា បានថ្លែងក្នុងកិច្ចប្រជុំសភា កាលពីម្សិលមិញនេះថា តាមរយៈសេចក្តីព្រាងច្បាប់នេះ ការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានក្លាយជាភារកិច្ចរួម ដែលមន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវសហការ និងចូលរួមបង្ការ ទប់ស្កាត់ និងសង្គ្រោះឲ្យបានទាន់ពេលវេលា។ លោកបន្តថា៖ «ខ្ញុំជឿថា ច្បាប់នេះចេញទៅយើងនឹងគ្រប់គ្រងបានកាន់តែល្អ តាមរយៈការជួយគ្នាពីអាជ្ញាធរគ្រប់ជាន់ថ្នាក់»។
មាត្រា ៤៥ នៃសេចក្តីព្រាងច្បាប់ ដែលស្នើឡើងដោយគណៈកម្មការទី ៣ និងទី ៦ នៃសភា កាលពីខែមីនា ចែងថា មន្ត្រីសមត្ថកិច្ចគ្រប់គ្រងគ្រោះមហន្តរាយ ដែលខ្វះការទទួលខុសត្រូវចំពោះភារកិច្ច ឬការបំពេញភារកិច្ចមិនត្រឹមត្រូវក្នុងការងារគ្រប់គ្រងគ្រោះ មហន្តរាយ បង្កឲ្យមានការខូចខាតដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ៤ លានរៀល។
លោក ញឹម វណ្ណដា ឲ្យដឹងថា ការដាក់ឲ្យមានទោសទណ្ឌទៅលើមន្ត្រីអនុវត្តច្បាប់ ដែលគ្មានការទទួលខុសត្រូវ នឹងជួយឲ្យការអនុវត្តកាន់តែមានប្រសិទ្ធភាព និងមានតម្លាភាព។
ជាមួយគ្នានេះ លោក យឹម សុវណ្ណ ក៏បានរំឭកពីគ្រោះឧបទ្ទវហេតុនៃការរត់ជាន់គ្នាស្លាប់អស់រាប់រយ នាក់ លើស្ពាន កោះពេជ្រ កាលពីឆ្នាំ ២០១០ ដែលរហូតមកទល់ពេលនេះ មិនទាន់មានអ្នកទទួលខុសត្រូវនៅឡើយទេ។ លោកថ្លែងថា៖ «យើងត្រូវពិនិត្យលើចន្លោះប្រហោងនៃរឿងនេះ យ៉ាងម៉េច ការសាងសង់ ការសង្គ្រោះបន្ទាន់ក្រោយកើតហេតុ ការជួយគ្មានបច្ចេកទេសត្រឹមត្រូវជាដើម»។
លោក ញឹមវណ្ណដា បញ្ជាក់ថា៖ «រឿងនេះ រកនៅមិនទាន់ឃើញថា វាយ៉ាងម៉េច មិនដឹងថា មកពីមនុស្ស ឬមកពីខ្សែភ្លើង អ្នកវិទ្យាសាស្ត្ររកក៏មិនទាន់ឃើញ យើងក៏បានសិក្សាស្រាវជ្រាវ»៕
ប្រភព Phnom Penh Post