Javier Hernandez បានចំណាយពេលអស់មួយរដូវកាល
ក្នុងលក្ខណៈខ្ចីជើងនៅក្លឹបយក្ស Real Madrid
ហើយថ្មីៗនេះរូបគេត្រូវបានព័ត៌មានចុះផ្សាយថា
នឹងមានការផ្ទេរចេញពីក្លឹប ប៉ុន្តែ មិត្តរួមក្រុមបិសាចក្រហម
Juan Mata សង្ឃឹមថា គាត់អាចអន្ទងឲ្យកីឡាករសញ្ជាតិមិកស៊ិករូបនេះ
នៅOld Trafford បន្តទៀត។
ខ្សែប្រយុទ្ធ
វ័យ២៧ឆ្នាំរូបនេះលេងនៅ Real Madrid
ក្នុងលក្ខណៈខ្ចីជើងនៅរដូវកាលមុន
ហើយពេលខ្លះរូបគេក៏អាចជាប់ជម្រើសដំបូង១១នាក់ក្រោមការដឹកនាំ
របស់លោក Carlo Ancelotti ផងដែរ។
បើយោងតាម
គេហទំព័រ The Goals បានឲ្យដឹងថា៖ Hernandez
បានចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុម Man Utd ទាំងអស់
ដើម្បីត្រៀមប្រកួតមិត្តភាព
និងលក្ខណៈទេសចរណ៍មុនបើករដូវកាលថ្មីនេះ
ហើយរូបគេក៏មានឈ្មោះក្នុងបញ្ជីកីឡាករទាំងអស់
ដែលត្រូវធ្វើដំណើរទៅប្រកួតនៅសហរដ្ឋអាមេរិកផងដែរ។
ដោយ
ឡែកមិត្តរួមក្រុមបិសាចក្រហម Mata បានសង្ឃឹមថា Hernandez
នឹងនៅបន្តហើយរកគ្រាប់បាល់ឲ្យបិសាចក្រហមបន្តទៀត។ “ Chicharito
នៅតែជាកម្មសិទ្ធរបស់បិសាចក្រហមដដែល
ហើយខ្ញុំចង់ឲ្យគាត់នៅជាមួយពួកយើង" Mata
បាននិយាយកាន់អ្នកសារព័ត៌មាន ពេលទៅទស្សនកិច្ចនៅមិកស៊ិក។"
អតីត
កីឡាកររបស់ Chelsea
រូបនេះបានបន្តទៀតថា៖"គាត់តែងតែរកគ្រាប់បាល់បានរហូតដល់ក្រុម
ទាំងអស់ដែលគាត់ធ្លាប់លេង
ហើយគាត់ក៏ជាខ្សែប្រយុទ្ធដ៏វ័យឆ្លាតមួយរូបផងដែរ។ Hernandez
ជាមិត្តដ៏អស្ចារ្យរបស់ខ្ញុំ ពេលដែលខ្ញុំមកដល់ Man Utd
គាត់រាក់ទាក់ខ្ញុំណាស់។ Chicharito ជាមនុស្សល្អ
ហើយក៏កីឡាករដ៏មានជំនាញម្នាក់ផងដែរ។ ខ្ញុំមានសំណាងខ្លាំងណាស់
ដែលគាត់បានឲ្យបន្ទប់ខ្ញុំផ្លាស់សំលៀកបំពាក់ដល់ខ្ញុំកាលពីមក
ដល់ក្លឹបដំបូង។
Hernandez
រកគ្រាប់បាល់បាន៧គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យ Real Madrid
២៣ប្រកួតនៅរដូវកាលមុន ហើយក្នុងចំណោម៧គ្រាប់នេះមានមួយគ្រាប់
ដែលរូបគេបានសុតចូលក្នុងពានរង្វាន់ Champions League ផងដែរ។
ប្រភព Kqube
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.