រាជធានីភ្នំពេញ ៖
ទោះមិនទាន់អាចបោះពុម្ពផ្សាយតម្រាកីឡាអុកតាមការគ្រោងទុក
ក៏កីឡាករវ័យក្មេង ឈាវ បូរ៉ា ដែលអ្នកណាក៏ស្គាល់ថា
ជាជើងឯកកីឡាអុកចត្រង្គ២ជំនាន់ជាប់គ្នាក្នុងព្រឹត្តិការណ៍អង្គរ
សង្ក្រាន្តនោះបានប្រកាសពីការបើកបង្រៀនលេងអុកជាផ្លូវការហើយ ។
លោកអំពាវនាវរកអ្នកចូលសិក្សាឲ្យបានច្រើនដើម្បីបន្តជំនាញលេងអុក
និងឆ្មក់ឱកាសចូលប្រកួតថ្នាក់ជាតិ
ក៏ដូចជាត្រៀមខ្លួនបង្ហាញសមត្ថភាពនៅស៊ីហ្គេមក្នុងពេលកម្ពុជា
ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ។
ប្រមាណជាបីខែមកហើយដែល កីឡាកររូបនេះត្រូវគេដឹងថា ប្រឹងប្រែងស្រាវជ្រាវឯកសារពាក់ព័ន្ធនឹងក្បួនតម្រាលេងអុកកាលពីសម័យ បុរាណ និងបូកបញ្ចូលដោយគំនិតច្នៃប្រឌិតថ្មីដែលមានក្នុងភាពប៉ិនប្រសប់ របស់ខ្លួន ។ ចំណុចទាំងអស់នេះគ្រោងបង្ហាញនៅក្នុងសៀវភៅមួយក្បាលដែលមានឈ្មោះថា «យុទ្ធសាស្ត្រអុកចត្រង្គខ្មែរ!»។ ក្បួនតម្រានេះត្រូវបានរៀបរយទើបតែបានពាក់កណ្ដាលប៉ុណ្ណោះ ដោយនៅថែមថយចំណុចពាក់ព័ន្ធនឹងរូបគំនូរដើម្បីឲ្យស្របខ្លឹមសារដែល ត្រូវពន្យល់ និងចំណុចគន្លឹះជាច្រើនទៀត ។ តាមគម្រោងសៀវភៅតម្រាអុកនេះគ្រោងបោះពុម្ពនៅចុងឆ្នាំនេះ បើទោះកាលបរិច្ឆេទស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយក្តី ។ យ៉ាងណាក៏ដោយ ទោះតម្រាដែលគ្រោងបោះពុម្ពមិនអាចចេញផ្សាយបានក៏ដោយ ក៏ ឈាវ បូរ៉ា នៅតែរំលេចផែនការបើកវគ្គបង្រៀនឆ្លើយតបនឹងការចង់ចេះចង់ដឹងពី អ្នកមានចំណូលចិត្តកីឡាអុកផងដែរ ។ កីឡាកររូបនេះនិយាយថា ៖ «ការពិតខ្ញុំគិតថា ចាំដល់សៀវភៅចេញទើបខ្ញុំបើកបង្រៀនដោយសារតែត្រូវយកគន្លឹះក្នុង ឯកសារនោះ ធ្វើជាមេរៀនសម្រាប់ពួកគាត់តែម្ដង ។ ប៉ុន្តែបើខ្ញុំមិនបើកបង្រៀនសិនទេ ខ្ញុំក៏ពិបាកស្វែងរកលុយកាក់មកបោះពុម្ពដែរ ទើបខ្ញុំសម្រេចបើកបង្រៀនតែម្ដងចាប់ពីខែ៨ តទៅ!»។ គម្រោងបើកបង្រៀនលេងអុករបស់លោកមានកម្រិតសម្រាប់អ្នកមិនទាន់ចេះ សោះ អ្នកចេះខ្លះហើយ និងសម្រាប់អ្នកដែលវៃឆ្លាតឈានទៅរកអាជីព ដោយការសិក្សានឹងបើកដំណើរការចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៥នេះ ។ អញ្ចឹងហើយទើបលោកអំពាវនាវឲ្យមានការចុះឈ្មោះទុកជាមុន ដោយសារតែការបើកបង្រៀនក៏ត្រូវកំណត់ចំនួនផងដែរដើម្បីងាយស្រួល ក្នុងការចាត់ចែងការបង្រៀន ។ លោកមានគម្រោងទទួលសិស្សប្រមាណជា៦០នាក់ ឬអាចលើសពីនេះសម្រាប់វគ្គដំបូង ដោយសិស្សអាចរៀន២ថ្ងៃក្នុងមួយសប្ដាហ៍តាមម៉ោងពេលដែលខ្លួន ជ្រើសរើស ហើយមួយថ្ងៃសិក្សាមួយម៉ោងកន្លះ និងត្រូវបង់តម្លៃមួយខែ៤៥ដុល្លារ ។ យ៉ាងណាក៏ដោយ លោកកត់សម្គាល់ឃើញថា បរិមាណសិស្សចុះឈ្មោះក្នុងជំហានដំបូងច្រើនតែជ្រើសយកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យប៉ុណ្ណោះ ទើបជាការបារម្ភខ្លាចចំនួននៅក្នុងថ្ងៃសម្រាកនោះមានកម្រិតច្រើន ហួស ហើយសម្រាប់ម៉ោងផ្សេងអាចនឹងពិបាកដំណើរការ ។ ក្នុងករណីដែលសិស្សមានចំនួនលើសពីការគ្រោងទុក លោកនឹងបន្ថែមគ្រូជំនួយដើម្បីឲ្យការបើកបង្រៀនលេងអុកអាច ប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាចោទ ។
ឈាវ បូរ៉ា គិតថា ការបើកថ្នាក់បង្រៀនគឺជាជម្រើសតែមួយគត់ដែលជួយឲ្យកីឡាអុកទទួល បានការចាប់អារម្មណ៍ពីសំណាក់មហាជន ពិសេសពីក្រុមអ្នកមានចំណូលចិត្តចង់ក្លាយជាកីឡាករអុកចត្រង្គអាជីព ។ ក្នុងនោះលោកក៏អាចផ្សព្វផ្សាយពីកីឡាដ៏ចំណាស់មួយនេះទៅកាន់អ្នក ជំនាន់ក្រោយ និងទៅកាន់មហាជនឲ្យស្គាល់កាន់តែស៊ីជម្រៅមុនការបោះពុម្ពសៀវភៅចេញ មិនទាន់រួចផងដែរ ។ លោកមានគម្រោងដំណើរការថ្នាក់បង្រៀនលេងអុកនេះឲ្យក្លាយជាវគ្គ បណ្ដុះបណ្ដាលដែលមាននិរន្តរភាពដើម្បីបណ្ដុះអ្នកជំនាន់ក្រោយឲ្យ ក្លាយជាកីឡាករដែលមានសមត្ថភាពសម្រាប់ការត្រៀមទុកក្នុងការ ប្រកួតប្រជែង ។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍ប្រកួតអុករាល់ឆ្នាំ គឺគេឃើញច្បាស់ហើយថា ធនធានរបស់អ្នកចូលប្រកួតមានចំនួនមិនសូវកើនច្រើន ដោយសារតែកន្លងមកអ្នកចង់លេងអុក មិនដឹងទៅសិក្សាឯណា និងមិនមានការព្យាយាមនៅតាមកន្លែងរោងកាហ្វេជាមួយអ្នកលេងអុកទូទៅ ដូចដែលលោកធ្លាប់ស្វះស្វែង ។ ការបើកបង្រៀននេះ ក៏នឹងជួយឲ្យលោកអាចសាងកេរ្តិ៍ឈ្មោះ និងមានប្រាក់ចំណូលដោយមិនលំបាកផងដែរ ប្រសិនបើការគាំទ្រមានទំហំស្ទុះខ្លាំង ។ យ៉ាងណាក៏ដោយ ជំហានបន្តមិនមែនគ្រាន់តែមានចំនួនសិស្សគ្រប់គ្រាន់ ហើយអាចដើរបានដោយរលូនកើតទេ គឺត្រូវរៀបចំផែនការច្រើនទៀតដើម្បីនាំសិស្សទៅដល់គោលដៅ និងធ្វើឲ្យពួកគេមានទំនុកចិត្តដើម្បីអាចផលិតធនធានកីឡាអុកឲ្យ បានពិតប្រាកដបន្ទាប់ពីឆ្លងវគ្គសិក្សា ។ លោកមានជំនឿថា នៅចុងឆ្នាំ២០១៥ខាងមុខ គោលដៅរបស់ខ្លួននឹងចេញផ្លែផ្កា ដោយក្រៅពីបានដំណើរការបង្រៀនសិស្សក្នុងវគ្គ១ ក៏ពិតជាអាចបោះពុម្ពតម្រាលេងអុកដើម្បីចែកផ្សាយផងដែរ ទៅកាន់សាធារណជន ។ លោកនិយាយថា ៖ «ក្នុងការសិក្សានេះ ខ្ញុំរួមបញ្ចូលទាំងអស់ ទាំងគំនិតរបស់អ្នកលេងអុកកាលពីសម័យបុរាណ និងគំនិតរបស់ក្មេងសម័យនេះ ។ និយាយរួមខ្ញុំមានបំណងតែមួយគត់ គឺថែរក្សាល្បែងអុកចត្រង្គកុំឲ្យបាត់រូបមន្ត និងចង់ឲ្យអ្នកចំណាយពេលបានក្លាយជាកីឡាករអាជីពតែម្ដង ប្រសិនបើពួកគេចង់ក្លាយជាអ្នកលេងអុកពូកែ ប៉ុន្តែបើពួកគាត់គ្រាន់តែចង់ចេះដើម្បីលេងកម្សាន្ត គឺការបង្រៀនរបស់ខ្ញុំរឹតតែជួយបានថែមទៀតហើយ!»។ លោកទទូចឲ្យមានការចូលរួមសម្រាប់វគ្គដំបូងនេះដើម្បីឱ្យដំណើរការ បើកបង្រៀននេះប្រព្រឹត្តទៅតាមការគ្រោងទុកឲ្យគ្រប់ម៉ោងពេលដែលបាន ប្រកាសផ្សាយនៅថ្ងៃទី១ ខែកញ្ញា ខាងមុខ កុំឲ្យតែអាចទៅរួចតែម៉ោងថ្ងៃសៅរ៍ និងអាទិត្យ ដែលមានអ្នកចុះឈ្មោះស្រាប់ ។
ការប្រកាសបើកដំណើរការបង្រៀន នឹងរុញឲ្យលោកត្រូវដកថយលើគម្រោងផ្សេងច្រើន ពាក់ព័ន្ធនឹងការសិក្សា និងការស្វែងរកការងារពីជំនាញឌីហ្សាញ ។ ប៉ុន្តែលោកថា សប្បាយចិត្ត ប្រសិនបើបានចែករំលែកវិជ្ជាកីឡាអុកតាមរយៈការបើកថ្នាក់បង្រៀន ក្នុងពេលដ៏ខ្លីនេះ ៕

Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.