ម្ចាស់ពាន World Cup ៥ សម័យកាលជម្រើសជាតិប្រេស៊ីល
នឹងត្រូវជួបក្រុមអ្នកជិតខាងប៉ារ៉ាហ្គាយ
នៃការប្រកួតពានរង្វាន់ធំប្រចាំទ្វីបអាមេរិកខាងត្បូង Copa
America ក្នុងវគ្គ៨ក្រុមចុងក្រោយ នៅវេលាម៉ោង៤និង
៣០នាទីទាបភ្លឺឈានចូលថ្ងៃទី២៨ខែមិថុនានេះ ក្នុងកីឡដ្ឋាន
Estadio Municipal Alcaldesa Ester Roa Rebolledo ។
តើប្រេស៊ីលឬក៏ប៉ារ៉ាហ្គាយឡើងទៅវគ្គ៤ក្រុមចុងក្រោយ?
ទិដ្ឋភាពទូទៅក្រុមទាំងពីរ៖
សម្រាប់
ជម្រើសជាតិប្រេស៊ីលការឡើងមកដល់វគ្គនេះ(៨ក្រុមចុងក្រោយ)
ដោយការយកឈ្នះ វេណេហ្ស៊ុយអេឡា
នាការប្រកួតបិទពូលដោយគ្មានការចូលរួមពី Neymar ។
ឯប៉ារ៉ាហ្គាយវិញបានត្រឹមស្មើក្រុមខ្លាំងអ៊ុយរុយហ្គាយនៅវគ្គបិទ
ពូល។
៩
ប្រកួតចុងក្រោយប្រេស៊ីល ឈ្នះ៨ដង និងចាញ់តែម្ដងគត់។
ចំណែកសម្រាប់ប៉ារ៉ាហ្គាយវិញ ៩ប្រកួតចុងក្រោយឈ្នះ២ដងស្មើ៤
និងចាញ់៤ដង។ តែបើនិយាយពីប្រវត្តិជួបគ្នា១០ប្រកួតចុងក្រោយវិញ
ក្រុមសាំបាឈ្នះ៤ដងស្មើ២ដង និងចាញ់៤ដង។
ប្រេស៊ីលធ្លាប់ចាញ់ប៉ារ៉ាហ្គាយ
នៅវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់នេះ
នៅឆ្នាំ២០១១ដែលកាលនោះ ប៉ារ៉ាហ្គាយយកឈ្នះ២ទល់០។
ជើងកីឡាករ៖
សម្រាប់
ការប្រកួតលើកនេះ កីឡាករក្រុមជម្រើសជាតិប្រេស៊ីល
គ្មានបញ្ហារបួសនោះទេតែ Neymar
មិនបានលេងទេដោយសារជាប់បម្រាមហើយដំណែងរបស់គេត្រូវធ្លាក់ទៅលើ
កីឡាករដែលទើបចុះកុងត្រាជាមួយLiverpoolកាលពីថ្មីៗ នេះ Firmino
។
ជម្រើស១១នាក់ដំបូងប្រហែលជា៖ Jefferson;
Alves, Miranda, Thiago Silva, Luis; Elias, Fernandinho; Willian,
Coutinho, Robinho; Firmino ។
ចំណែកខាងប៉ារ៉ាហ្គាយវិញក៏
គ្មានបញ្ហារបួសកីឡាករអីនោះដែរ ហើយជម្រើស១១នាក់ដំបូងប្រហែលជា៖
Villar; Caceres, Da Silva, B Valdez, Piris; Bobadilla, Ortigoza,
Benitez, Molinas; Valdez, Barrios ។
សម្រាប់ការព្យាករណ៍វិញគេហទំព័រ៖
Sportsmole ថា Brazil 0-1 Paraguay
latinpost ៖ Brazil 0-1 Paraguay
SkySport៖ Brazil 1-1 Paraguay
ibtimes ៖ Brazil 1-០ Paraguay
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.