Thursday, June 4, 2015

ងាយៗកុំឲ្យគេដឹងថា យើង Like Facebook Page របស់​វិបសាយ​​ណា​មួយ

ការ ​ចុច​ Like Page នៅ​លើ​ Facebook ឬ​​លើ​វិបសាយ​ណា​មួយ​ គឺ​ដើម្បី​ទទួល​ព័ត៌មាន​ពី​ Page ទាំងនោះ​ជា​ប្រចាំ។ ប៉ុន្តែ​ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ចង់​ឲ្យ​គេ​ដឹង​​​ថា​ខ្លួន​បាន ​ចុច​ Like Page នោះ​ទេ ជា​ពិសេស​គឺ​​មិត្តភ័ក្ដិ​ក្នុង​ហ្វេសប៊ុក។ ដូច្នេះ​តើ​ប្រិយមិត្ត​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​មិន​ឲ្យ​ពួក​គេ​ដឹង​ថា​អ្នក ​បាន​ Like Page ទាំង​នោះ​ ទាំង​នៅ​លើ​ Facebook Page និង​គេហទំព័រ​នៃ​ Facebook Page ទាំង​នោះ?

ខាង​ក្រោម​នេះ​គឺ​គន្លឹះ​ងាយ​ៗ​អាច​ជួយ​អ្នក​បាន៖

wersm-facebook-new-page-box


១ – ​ដំបូង​ចូល​ទៅ​កាន់​គណនី​ Facebook  របស់​អ្នក ​រួច​ចូល​ទៅ​កាន់​ Timeline Page

Untitled


២ – រួច​ចុច​នៅ​លើ​ Tab “More” អូស​ចុះ​ក្រោម​ចុច​លើ​ពាក្យ​ Likes

Like


៣ – ​ចុច​លើ​ប៊ូតុង​​ Manage ​ដែល​មាន​រូប​សញ្ញា​ខ្មៅ​ដៃ​ ហើយ​ជ្រើស​យក​ពាក្យ ​Edit Privacy

Manage

Edit Privacy


៤ – ​​ក្នុង​ចំណុច​នេះ​អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ (Category) ​នៃ​ Page ដែល​អ្នក​ចង់​លាក់​ដូច​ជា​ Page ខ្លះ​ជា​ប្រភេទ​​ Website, ​ Sports, Foods ឬប្រភេទ​ផ្សេងៗ​ទៀត។ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​​ប្រភេទ​ Category ​ដែល​ចង់​លាក់នោះ​ ​​រួច​ជ្រើស​យក​ពាក្យ​ថា​ Only Me។ អ្នក​អាច​ធ្វើ​តាម​ជំហាន​នេះ​ទៅ​លើ​ប្រភេទ​ Page ​ណា​ដែល​​អ្នក​ចង់​លាក់​បាន។

Likes Privacy Popup

* ​អ្នក​ត្រូវ​ដឹង​ពី​ប្រភេទ​នៃ​ Page ដែល​អ្នក​ចង់​ដឹង​ដោយ​មើល​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ឈ្មោះ​របស់​ Page ហើយ​បើ​សិន​ជា​វា​មិន​ស្ថិត​នៅ​ក្នុង​ប្រភេទ​ណា​មួយ​អ្នក​ត្រូវ​ចុច​យក​ ប៊ូតុង​ Other ។

Other

Other 1

៥ –​បន្ទាប់​មក​ចុច​ប៊ូតុង​ Close ដើម្បី​បញ្ចប់​ដំណើរ​ការ៕

 ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!