កាលពីថ្ងៃពុធម្សិលមិញនេះ គណៈកម្មការត្រួតពិនិត្យសុវត្ថិភាពផលិតផលប្រើប្រាស់របស់អាមេរិកបាន និយាយថាមានរបាយការណ៍ចំនួនប្រាំបីពីអ្នកប្រើប្រាស់ទាក់ទងនៅ នឹងថ្មរបស់ Beats Pill XL speaker មានបញ្ហាកើនកម្ដៅដោយមានអតិថិជនគ្រោះថ្នាក់ ដោយមានអ្នកខ្លះរលាកម្រាមដៃ និងផ្សេងទៀតគឺធ្វើឲ្យឆេះតុ។
ក្រុមហ៊ុន Apple បាននិយាយតាមរយៈគេហទំព័ររបស់ខ្លួនថា ពួកគេនឹងសងប្រាក់ត្រលប់ទៅវិញចំនួន៣២៥ដុល្លារ។ ចំណែកឯសាខា ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅក្នុង Cupertino, California បាននិយាយថាពួកគេនឹងជូនអតិថិជនរបស់ពួកគេនូវ Speaker ផ្សេងវិញដោយឥតគិតថ្លៃ។
ក្នុងការហៅត្រលប់មកវិញនោះដែរ គឺមានចំនួន ២២២ ០០០គ្រឿង ហើយតម្លៃនៃការដាក់លក់របស់វាចំនួន ២៩៩,៩៥ដុល្លារក្នុងមួយគ្រឿង និងត្រូវបានដាក់លក់កាលពីខែវិច្ឆិកា ២០១៣ ដោយក្រុមហ៊ុន Beats Electronics កន្លងទៅ។
ក្រុមហ៊ុនបានបន្ថែមទៀតថាការប្រគល់ត្រលប់មកវិញនោះគឺជាការ ស្ម័គ្រចិត្តរបស់អតិថិជន ប៉ុន្តែពួកគេមានការព្រួយបារម្ភពីគ្រោះថ្នាក់ទៅដល់អតិថិជន ពួកគេដោយក្រុមហ៊ុនបានបញ្ជាក់ថា សុវត្ថិភាពរបស់អតិថិជនគឺរឿងសំខាន់បំផុតរបស់ក្រុមហ៊ុន។
របៀបនៃការប្រគល់ត្រលប់ Beats Pill XL speakers វិញគឺគ្រាន់តែចូលទៅកាន់គេហទំព័ររបស់ Apple ហើយបំពេញទម្រង់បែបបទស្នើរសុំ និងធ្វើតាមការណែនាំ នោះក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យធ្វើការសងប្រាក់ត្រលប់មក វិញប្រហែលបីសប្ដាហ៍បន្ទាប់៕
ប្រភព Sabay News