ខណៈដែលមានបុរសជាច្រើននិយមដាក់កុំព្យូទ័រ Laptop នៅលើភ្លៅអំឡុងពេលប្រើប្រាស់។ តាមការស្រាវជ្រាវបានបង្ហាញថាការដាក់កុំព្យូទ័រ Laptop នៅភ្លៅបែបនេះធ្វើឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពបន្ត ពូជ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ State University of New York បានធ្វើការពិសោធន៍ទៅលើមនុស្សប្រុសស្ម័គ្រចិត្តចំនួន២៩នាក់ ឲ្យប្រើកុំព្យូទ័រដោយដាក់វានៅលើភ្លៅ។ បន្ទាប់មកពួកគេធ្វើការស្ទង់សីតុណ្ហភាពនៅលើតំបន់ប្រដាប់បន្ត ពូជរបស់ពូកគេបានរកឃើញថា ពងស្វាសរបស់ពួកគេបានកើនកម្ដៅដល់កម្រិតគ្រោះថ្នាក់ បើទោះបីជាពួកគេបានដាក់ទ្រនាប់ការពារនៅខាងក្រោមក៏ដោយ។
សាស្ត្រាចារ្យ Yelim Sheynkin ដែលជាដឹកនាំការសិក្សានេះមានប្រសាសន៍ថា៖ “មនុស្សប្រុសរាប់លាននាក់គឺកំពុងតែប្រើប្រាស់ Laptop ក្នុងវ័យបន្តពូជពួកគេ ប្រហែលជាមិនដឹងទេថា ការដាក់ Laptop លើភ្លោះក្នុងរយៈពេល១០ ឬ១៥នាទី សីតុណ្ហភាពប្លោកពងស្វាសរបស់ពួកគេគឺកើនឡើងហួសកម្រិត សុវត្ថិភាពរួចទៅហើយ”។
ជាធម្មតាទីតាំងរបស់ប្លោកពងស្វាសស្ថិតនៅផ្នែកខាងក្រៅនៃ រាងកាយ។ វាអាចរក្សាសីតុណ្ហភាពពីរ ឬបីអង្សាត្រជាក់ជាងផ្នែកខាងក្នុងនៃរាងកាយ ដែលជាការចាំបាច់សម្រាប់ការផលិតមេជីវិត។
បើទោះបីជាគ្មានការសិក្សាណាបានរកឃើញថាតើ Laptops ធ្វើឲ្យប៉ះពាល់ដល់ការបន្តពូជរបស់មនុស្សប្រុសក៏ពិតមែន ប៉ុន្តែតាមការស្រាវជ្រាវបានបង្ហាញថា ការធ្វើឲ្យក្ដៅប្លោកពងស្វាសលើសពីមួយអង្សាសេឡើងទៅ គឺវាធ្វើឲ្យខូចដល់មេជីវិត។
តាមការសិក្សាចុងក្រោយដែលចេញផ្សាយក្នុងទស្សនាវដ្ដី Fertility & Sterility បានឲ្យដឹងថា សីតុណ្ហភាពនៃពងស្វាសរបស់មនុស្សប្រុសកើនឡើង ២,៥អង្សាសេ បន្ទាប់ពីដាក់ Laptop នៅលើភ្លៅរយៈពេលមួយម៉ោង។
Sheynkin បានបន្តថា លោកមិនមែននិយាយថា ការធ្វើបែបនេះនឹងធ្វើឲ្យពួកគេអារមិនមានកូននោះទេ។ ប៉ុន្តែលោកបានហាមថា ការប្រើកុំព្យូទ័របែបនេះញឹកញាប់អាចធ្វើឲ្យមានបញ្ហាដល់ការ បន្តពូជដោយសារតែ “ប្លោកពងមិនមានពេលក្នុងការបញ្ចុះកំដៅនោះទេ”។
នៅក្នុងប្រទេសអង់គ្លេសប្ដីប្រពន្ធប្រមាណជាមួយគូក្នុងចំណោម ប្រាំពីរគូគឺជួបបញ្ហាមិនមានកូន ហើយករណីទាំងនេះក៏មានការចូលរួមមេជីវិតឈ្មោលពាក់កណ្ដាលដែរ៕
ប្រភព Sabay News