Google Street View ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Google ដែល អាចឲ្យយើងទស្សនារូបភាពតាមដងផ្លូវនៅក្នុងប្រទេសនីមួយៗបាន ដូចយើងបានទៅកាន់ទីកន្លែងនោះផ្ទាល់អញ្ចឹងដែរ។ ហើយឥលូវនេះលើសពីការទស្សនាទិដ្ឋភាពតាមដងផ្លូវ គឺយើងថែមទាំងអាចទស្សនារូបភាពបាតសមុទ្រស្អាតៗរបស់ប្រទេសល្បីៗ លើពិភពលោក។
នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ Googleបាន បន្ថែមរូបភាពចំនួន៤០ទីតាំងនៅជុំវិញពិភពលោក ដែលភាគច្រើនគឺជារូបភាពដែលស្ថិតនៅក្រោមផ្ទៃទឹក។ រូបភាពទាំងនោះមានចម្រុះគ្នាទាំងផ្កាថ្ម និងសត្វដែលរស់នៅក្នុងទឹកផងដែរ។ គោលបំណងរបស់ Google គឺ មិនត្រឹមតែចង់ឲ្យអ្នកបានទស្សនាទស្សនីយភាពដ៏ស្រស់ស្អាតប៉ុណ្ណោះ គឺថែមទាំងចង់ឲ្យអ្នកពិនិត្យមើលពីផលប៉ះពាល់ដែលកើតមានឡើងនៅ ក្នុងទឹកថែមទៀតផង។
ប្រិយមិត្តអាចសាកល្បងបើកមើលលើកុំព្យូទ័ររបស់អ្នកបានដោយគ្រាន់តែចុចលើលីងនេះ
https://www.google.com/maps/views/streetview/oceans?gl=us
ប្រភព Sabay News