Khmer Academy ជាគេហទំព័រថ្មីមួយដែលបង្កើតឡើងកាលពីដើមឆ្នាំ ២០១៥ ដោយនិស្សិតខ្មែរពូកែៗនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Korea Software HRD ។ គេហទំព័រនេះបង្រៀនផ្តោតលើមុខវិជ្ជាទាក់ទងមុខជំនាញ IT ជាមួយការបង្រៀនជាភាសាខ្មែរផ្ទាល់អមជាមួយវីដេអូដែលមានការ ពន្យល់យ៉ាងក្បោះក្បាយ។
លោក ឈាង វុទ្ធា អ្នកជំនាញនៃមជ្ឈមណ្ឌល Korea Software HRD បានធ្វើការបង្ហាញពីរបៀបប្រើប្រាស់និងរៀននៅលើគេហទំព័រ Khmer Academy ដើម្បីប្រិយមិត្តអាចស្វែងយល់បន្ថែម និងសិក្សាដោយខ្លួនឯង។
ប្រភព Sabay News