ក្រុម បាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតមិត្ត ភាពអន្តរជាតិជាមួយក្រុមបាល់ទាត់ឈុតធំជម្រើសជាតិ មីយ៉ាន់ម៉ា នាថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៥ ម៉ោង ៥ :០០(ម៉ោងនៅប្រទេសថៃ ) ល្ងាចនេះនៅកីឡដ្ឋាន Samut Sakhon លើទឹកដីប្រទេសថៃ ។
ក្រុមបាល់ទាត់ ឈុតធំជម្រើសជាតិកម្ពុជា
ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិជប៉ុនលោក Kazunori Ohara បានដឹងនាំកូនក្រុមរបស់លោកប្រកូតមិត្តភាពជាច្រើនមកហើយ ដើម្បីពង្រឹងផ្នែកបច្ចេកទេស និងកម្លាំងឲ្យមានគ្រប់គ្រាន់ ក្នុងការប្រកួត និងចង់ដកស្រង់បទពិសោធន៍ថ្មីៗ ពីប្រទេសជិតខាង ហើយថ្ងៃនេះក្រុមបាល់ទាត់ឈុតធំនឹងប្រកួតមិត្តភាព អន្តរជាតិចុងក្រោយ ជាមួយក្រុមបាល់ទាត់ឈុតធំ មីយ៉ាន់ម៉ា នៅលើទឹកដីប្រទេសថៃ ។ ការប្រកួតមិត្តភាពនេះគឺជាការត្រៀមខ្លួនមុនយុទ្ធនាការ ប្រកួតជម្រុះ បាល់ទាត់ពិភពលោកឆ្នាំ២០១៨ដោយប្រកួតដំបូងត្រូវ ប៉ះក្រុមសិង្ហបុរីនាថ្ងៃទី១១ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់ក្រុមបាល់ទាត់ឈុតធំ ជម្រើសជាតិកម្ពុជាគឺស្មើ១-១ជាមួយក្រុមបាល់ទាត់ជម្រើសជាតិឈុត ធំ ឡាវ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។ ចំណែកប្រកួតមិត្តភាពអន្តរជាតិចុងក្រោយរបស់ក្រុមបាល់ទាត់ឈុត ធំ មីយ៉ាន់ម៉ា បានប្រកួតចាញ់ក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ឥណ្ឌូណេស៊ី ២-១ នៅកីឡដ្ឋាន Stadium Gelora Delta ទីក្រុង Sidoarjo ប្រទេសឥណ្ឌូណេស៊ី។ ចាំមើលល្ងាចនេះទាំងអស់គ្នា តើក្រុមបាល់ទាត់ឈុតធំអាចស្វែងរកជ័យជំនះក្រៅទឹកដីដូចក្រុម បាល់ទាត់ U-23 កម្ពុជាដែរឬទេ ?
ក្រុមបាល់ទាត់ ឈុតធំជម្រើសជាតិ មីយ៉ាន់ម៉ា (ប្រកួតកន្លងមក)
ប្រភព Sabay News