Galaxy S6/S6 Edge នឹងភ្ជាប់ដោយមុខងារថ្មីគឺ Exposure លើកាមេរ៉ាដូច iPhone 6/6 Plus នៅពេល Update ទៅកាន់ Android 5.1។ នេះបើតាមវិបសាយ SamMobile។
មុខងារ Exposure ដែលនឹងបំពាក់លើ Galaxy S6/S6 Edge
មុខងារថ្មី Exposure ដែលនឹងបំពាក់លើកាមេរ៉ា Galaxy S6/S6 Edge នេះ អាចឱ្យអ្នកប្រើប្រាស់កំណត់កម្រិតពន្លឺទៅលើរូបភាព ដែលបម្រុងនឹងថត ដែលមិនខុសអីពី Exposure Setting នៅលើ iPhone 6/6 Plus របស់ក្រុមហ៊ុនអាមេរិក Apple ឡើយ។ ដូចដែលប្រិយមិត្តបានឃើញ មុខងារ Exposure នេះ ស្ថិតនៅផ្នែកខាងស្តាំនៃចំណុច Focus ដូចគ្នាលើទូរសព្ទ Galaxy S6/S6 Edge និង iPhone 6/6 Plus ដែលអាចឱ្យអ្នកកំណត់កម្រិតពន្លឺបានយ៉ាងងាយដោយគ្រាន់តែយកម្រាម ដៃអូសសញ្ញាអំពូលឡើងចុះប៉ុណ្ណោះ។
មុខងារ Exposure លើ iPhone 6/6 Plus
ការដែល Samsung បំពាក់មុខងារថ្មីនេះលើកាមេរ៉ា Galaxy S6/S Edge គឺដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការថតរូប មិនខុសពីកាមេរ៉ា iPhone 6/6 Plus នោះឡើយ។ Galaxy S6/S6 Edge នឹងអាច Update ទៅកាន់ Android 5.1 នៅក្នុងខែនេះ ហើយមានមុខងារមួយចំនួនផ្សេងទៀត ក្រៅពី Exposure ដូចជា Shutter Speed Control ក៏នឹងត្រូវបំពាក់លើកាមេរ៉ា Galaxy S6/S6 Edge ដែរ៕
ប្រភព Sabay News