ថ្មីៗនេះមានព័ត៌មានលេចលឺថាក្រុមហ៊ុន Samsung រួចរាល់ក្នុងការបង្ហាញចេញនូវទូរសព្ទ Smartphone ម៉ូដែលថ្មីមួយទៀត មានឈ្មោះថា Samsung Galaxy S6 Mini។
ទូរសព្ទ Samsung ដែលមានលេខម៉ូដែល SM-G9198 ថ្មីៗនេះបានបង្ហាញនៅលើគំរូស្ដង់ដារឈ្មោះថា GFXBench ដែលវាត្រូវបានគេនិយាយថា ជា Galaxy S6 Mini។
នៅលើគំរូស្តង់ដារនោះដែរបានបង្ហាញពីលក្ខណៈសម្បត្តិមួយ ចំនួនដូចជាទំហំអេក្រង់ ៤,៦ អ៊ីញ HD ជាមួយនឹងកម្រិត Resolution 1280 x 768 pixels, CPU ប្រភេទ hexa-core Qualcomm Snapdragon 808 , Adreno 418 GPU, RAM ទំហំ 2GB និងម៉េមូរីក្នុងម៉ាស៊ីន 16GB ។
លក្ខណៈ សម្បតិ្តបន្ថែមទៀតរបស់ Samsung Galaxy S6 Mini រួមមានកាមេរ៉ាមុខទំហំ 5 MP កាមេរ៉ាក្រោយ 16 MP។ Smartphone មួយនេះនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1.1. Lollipop។ ចំពោះព័ត៌មានសម្អិតបន្ថែមទាក់ទងនឹងកាលបរិច្ឆេទនៃដំណើរការដាក់ លក់គឺមិនទាន់បានបញ្ជាក់នៅឡើយនោះទេ៕
ប្រភព Sabay News