Wednesday, June 24, 2015

របៀប Download រូបភាពពីក្នុង Instagram

ប្រិយមិត្តប្រហែលធ្លាប់ជាជួបបញ្ហាមួយនេះគឺ បញ្ហាចង់ទាញយករូបភាពពីក្នុងប្រព័ន្ធសង្គម Instagram មិនខាន។ នេះជាអ្វីដែលពពកយើងចង់បង្ហាញដល់ប្រិយមិត្តក្នុងថ្ងៃនេះ ទាំងការទាញយករូបភាពរបស់មិត្តភក្តិអ្នកព្រមទាំងរូបប្រិយមិត្តផ្ទាល់ពីក្នុង Instagram ។

របៀប Save រូបភាពក្នុង Instagram :

ចំពោះបណ្ដាញសង្គម Instagram App ស្រាប់គឺមិនមានសម្រាប់ឳ្យប្រិយមិត្តទាញយករូបភាពនោះទេ។ ដើម្បីទាញយករូបភាពបានប្រិយមិត្តត្រូវ :
  1. ត្រូវទាញយកកម្មវិធី InstaSave ពីក្នុង Google Play 
  2. Downloaded រួចរាល់ប្រិយមិត្តត្រូវ Install កម្មវិធីនោះចូលម៉ាស៊ីន
  3. បើកកម្មវិធីនោះរួច Sign In ជាមួយ Instagram គណនីរបស់ប្រិយមិត្ត
  4. បន្ទាប់ប្រិយមិត្តអាចស្វែងរករូបភាពដែលប្រិយមិត្តចង់រក្សាទុក
  5. ចុចប៊ូតុង Save ដែលនៅកំពូលខាងលើនិងខាងស្ដាំនៃអេក្រង់
  6. បន្ទាប់ទៀតប្រិយមិត្តប្រាកដ៏ជាឃើញទីតាំងរក្សារូបទាំងនោះបាន។ 

របៀប Save រូបផ្ទាល់ខ្លួនដែលមានក្នុង Instagram :

  1. បើក Instagram និងចូលទៅ Profile page 
  2. ចុច overflow menu ដែលស្ថិតនៅជ្រុងខាងស្ដាំនិងខាងលើ
  3. អូសចុះរហូតដល់ប្រិយមិត្តឃើញពាក្យ Save original photos ហើយប្រិយមិត្តចុច On 
  4. ប្រិយមិត្តក៏អាចធ្វើរបៀបនេះក្នុងការទាញយក វីឌីអូផងដែរហើយទាំងរូបភាពនិងវីឌីអូវានឹងត្រូវរក្សានៅក្នុង Gallery app របស់ប្រិយមិត្ត។

របៀបទាយយករូបភាពក្នុង Instagram ពីក្នុងកុំព្យូទ័រ :

ប្រិយមិត្តក៏អាចលេង Instagram ក្នុងកុំព្យូទ័រផងដែរ។ តើចំពោះកុំព្យូទ័រមានវិធីយ៉ាងណាខ្លះក្នុងការ Save រូបភាពទុក?
  1. ដំបូងត្រូវចូលទៅវែបសាយ http://instaport.me/ នៅលើកុំព្យូទ័ររបស់អ្នក
  2. Login ជាមួយគណនី Instagram របស់អ្នក
  3. ជ្រើសរើស សម្រាប់ការទាញរូបជាលក្ខណៈទាំងអស់ឬទាញដោយការជ្រើសរើសរូបភាពខ្លះឥតខ្លះ
  4. បន្ទាប់មកប្រិយមិត្ត Click ពាក្យ Save ចូលទៅក្នុងកុំព្យូទ័រ
  5. ប្រសិនបើប្រិយមិត្តចង់ឳ្យ រូបភាពទាំងនោះចូលទៅក្នុងទូស័ព្ទរបស់ប្រិយមិត្តក៏អាចធ្វើបានដែរតាមរយៈ USB 
តើពេលនេះប្រិយមិត្តដឹងវីធីណាដែលល្អសម្រាប់ការទាញយករូបភាពពីក្នុង Instagram ទេ? សូមចែករំលែកនៅទីនេះ។ តើប្រិយមិត្តទាញរូបថតជាមួយមនុស្សជាទីស្រលាញ់ឬនៅ?

ប្រភព PorPok

3 comments:

Unknown said...

ចង់និយាយថាសសេរមកបងៗខាងខ្ង

Unknown said...

ស្រលាញ់អស់ពីចិត្ត

Unknown said...

ស្រលាញ់អស់ពីចិត្ត

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!