តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម ៣រូបមានលោក ម៉ៅ មុនីវណ្ណលោក វ៉ាន់ ណារិទ្ធ និងលោក ញ៉យ ចំរើន បានស្នើទៅ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ចំនួន។
យោងតាមលិខិតដែលបញ្ចូលទៅកាន់អភិបាលខេត្តត្បូងឃ្មុំ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា ប្រជាពលរដ្ឋតំណាងឲ្យសហគមន៍ចំនួន៥ បានប្ដឹងថា ដីសហគមន៍ជាច្រើនរយហិកតារបស់ប្រជាពលរដ្ឋក្នុងកំពង់ចាម ត្រូវបានបុគ្គលមួយចំនួនឃុបឃិតគ្នា លក់ទៅឲ្យឯកជនដែលធ្វើឲ្យប៉ះពាល់ដល់ការអាស្រ័យផលប្រចាំឆ្នាំរបស់ ពួកគេ និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានេះតំណាងរាស្ត្រខេត្តកំពង់ចាមទាំងនោះ ក៏ស្នើទៅអភិបាលខេត្តត្បូងឃ្មុំ ជួយអន្តរាគមន៍ ផ្អាកសកម្មភាព ឈូសឆាយ ជីកប្រឡាយ និងបោះបង្គោលជាបណ្ដោះអាសន្នសិន។ ហើយអាជ្ញាធរគួរសហការដោះស្រាយទំនាស់ដីធ្លីឲ្យបានសមស្រប ដោយចាត់វិធានការទប់ស្កាត់ កុំឲ្យមានការចាប់ចង ឬគំរាមកំហែងប្រជាពលរដ្ឋ ឬតំណាងពួកគេនៅក្នុងបញ្ហាទំនាស់ដីធ្លីនេះ។
ក្នុងលិខិតបញ្ជាក់ថា សហគមន៍ដែលប៉ះពាល់មានចំនួន៥នោះ រួមមាន ភូមិបុស្សស្នោ ភូមិស្រែប្រាំង ភូមិត្រពាំងព្រីង ភូមិចំបក់ ភូមិស្រែកក់ និងភូមិបង្ហើរខ្លែង ក្នុងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.