Saturday, June 6, 2015

ខុមហ្វ្រែល៖ ការចុះ​មូលដ្ឋាន​របស់​អ្នកតំណាងរាស្ត្រ​មួយចំនួនធំ គឺ​ទៅ​ពង្រឹង​ផ្ទៃក្នុង​ប


តាមរយៈ ​ការប្រមូល​ព័ត៌មាន​របស់​អង្គការ​ខុមហ្វ្រែល តំណាងរាស្ត្រ​ដែលមាន អាសនៈ​ក្នុង រដ្ឋសភា​ចំនួន៩៦រូប ចំណោម ១២៣រូប បាន​ចុះ​ធ្វើ​ការងារ​មូលដ្ឋាន ចំនួន ១២៧៤លើក ក្នុងនោះ​រួមមាន សកម្មភាព​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចំនួន ៦៦៤លើក និង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ចំនួន ៦១០លើក ។ នេះ​បើតាម របាយការណ៍​សង្កេតរ​ដ្ឋ​សភា និង​តំណាងរាស្ត្រ​នីតិកាល​ទី៥ ចាប់ពី​ខែកញ្ញា ២០១៣ ដល់​ខែតុលា ឆ្នាំ២០១៤។

ដើម​នីតិកាល​ទី៥នេះ CPP ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ៦៨រូប ខុម​ហ្រែ្វ​ល​សង្កេត ឃើញ​មាន​តំណាងរាស្ត្រ​ចំនួន ៥០រូប បាន​ចុះ​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន​បាន​ចំនួន ៦១០លើក គិត​ជា​មធ្យម​តំណាងរាស្ត្រ១រូប ចុះ​មូលដ្ឋាន​បាន​ចំនួន ១២លើក។ ដោយឡែក​ចំពោះ​CNRP ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​ចំនួន ៥៥រូប​វិញ តំណាងរាស្ត្រ​ចំនួន ៤៦រូប បាន​ចុះ​ធ្វើ​សកម្មភាព​មូលដ្ឋាន​របស់គេ​ចំនួន ៦៦៤លើក គិត​ជា​មធ្យម​តំណាងរាស្ត្រ១ រូប ចុះ​ធ្វើ​សកម្មភាព​ការងារ​ក្នុង​មូលដ្ឋាន​បាន​ចំនួន ១៤លើក។

មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​អង្កេត​ខុមហ្វ្រែល លោក កន សាវា​ង្ស បាន​និយាយថា ក្នុងចំណោម​សកម្ម​ភាពចុះ​មូល​ដ្ឋា​នា​សរុប​ទាំងអស់ ១២៧៤លើក តំណាងរាស្ត្រ​CPP និង​CNRP បានធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ចំនួន៥ រួមមាន ការចុះពង្រឹង​បណ្តាញ​ផ្ទៃក្នុង​បក្ស ចុះសួរសុខទុក្ខ​ប្រជាជន ចុះ​អមដំណើរ​ថ្នាក់ដឹកនាំ និង​ការ​ចុះជួយ​ដោះស្រាយ​បញ្ហា នានា​ក្នុង​មូលដ្ឋាន។

បើតាម​មន្ត្រី​អង្កេត​ខុមហ្វ្រែល ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ CPP គឺ​បាន​ផ្តោតលើ​ការចុះ សំណេះសំណាល​សួរសុខទុក្ខ​ពលរដ្ឋ និង​សម្ពោធ​សមិទ្ធិផល​នានា​បាន​ចំនួន៣៥៩លើក និង​អមដំណើរ​ថ្នាក់ដឹកនាំ​បាន​ចំនួន ១៦៨លើក។ ហើយ​ថា ការចុះពង្រឹង​ផ្ទៃក្នុង​គណបក្ស ចំនួន ៥៧លើក ចូលរួម​វេទិកាសាធារណៈ​ចំនួន៥លើក និង​ដោះស្រាយ​បញ្ហា​នានា ចំនួន២១លើក។ ចំពោះ​តំណាងរាស្ត្រ CNRP គឺ​បាន​ផ្តោតលើ​ការចុះ សំណេះសំណាល​សួរ សុខទុក្ខ​ពលរដ្ឋ និង​ចែក​អំណោយ​ចំនួន៣៤៨លើក និង​គោលបំណង​ទី២ CNRP បាន​ផ្តោតទៅលើ​ការចុះពង្រឹង​ផ្ទៃក្នុង​គណបក្ស​បាន​ចំនួន២០៩លើក និង​អមដំណើរ​ថ្នាក់ ដឹកនាំ​គណបក្ស​ចំនួន៧៧លើក។

ព័ត៌មាន​អំពី​ការចុះ​មូលដ្ឋាន​របស់​តំណាងរាស្ត្រ​នេះ អ្នកសង្កេតការណ៍​ខុមហ្វ្រែល​បាន​ប្រមូល ពី​ការិយាល័យ​តំណាងរាស្ត្រ​ទូទាំងប្រទេស ពី​ទីស្នាក់ការ​គណបក្ស ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា។

ទោះជា​យ៉ាងណា លោក កន សាវា​ង្ស បាន​និយាយថា របាយការណ៍​ការចុះ​ក្នុង​មូលដ្ឋាន​ទាំង​CPP និង​CNRP នេះ អាច​តិចជាង​ចំនួន​ចុះ​ជាក់ស្តែង ដោយ​លោក​លើកឡើងថា៖«ការចុះ មូលដ្ឋាន​របស់​អ្នកតំណាងរាស្ត្រ​ភាគច្រើន គឺ​មិន​បានផ្តល់​សកម្មភាព​ព័ត៌មាន​ជាក់លាក់ ទៅ​ឲ្យ​មន្ត្រី​ការិយាល័យ​តំណាងរាស្ត្រ​នៅតាម​មណ្ឌល​នោះទេ»៕ 


 ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!