លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាមមានប្រសាសន៍ថា រូបលោក និងតំណាងរាស្ត្រជាច្រើនរូបទៀត បានសរសេរលិខិតបញ្ជូនទៅកាន់លោក ហេង សំរិន ប្រធានរដ្ឋសភារួចរាល់ហើយ ដើម្បីស្នើសុំឲ្យលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បង្ហាញផែនទីខ្នាត១លើ១០០០០០ ជាសាធារណៈដល់ប្រជាពលរដ្ឋ។
លោក ម៉ៅ មុនីវណ្ណ បានបញ្ជាក់ថា ការស្នើទៅកាន់ប្រធានរដ្ឋសភានេះ ដោយសារតែលោកចង់ដឹង និងចង់ឃើញផែនទីខ្នាត១លើ១០០០០០ ដែលលោក ហោ ណាំហុង អះអាងកន្លងមកថា ខ្លួនបានអនុវត្តតាមផែនទីនេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃសុក្រនេះ តំណាងរាស្ត្របក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាមរូបនេះ បានបញ្ជាក់ថា៖« ខ្ញុំនិងតំណាងរាស្ត្រមួយចំនួនទៀត បានរៀបចំលិខិតបញ្ជូនទៅកាន់ប្រធានរដ្ឋសភារួចរាល់ហើយ ដើម្បីស្នើឲ្យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បង្ហាញផែនទី ១លើ១០០០០០ ជាសាធារណៈ។ លិខិតនេះយើងនឹងបញ្ជូនទៅថ្ងៃនេះហើយ តែយ៉ាងណាយើងក៏នៅរងចាំចំណារចាពីលោកប្រធានរដ្ឋសភាសិន ក្នុងសំណើរនេះដែរ»។
នៅក្នុងវីដេអូវេទិកាតុមូល ស្តីពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាម ដោយមានវត្តមានលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក ឡុង វិសាលោ អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមផងដែរនោះ សុទ្ធតែអះអាងរដ្ឋាភិបាលបានអនុវត្តតាមផែនទីខ្នាត១លើ១០០០០០ ក្នុងការគ្រប់គ្រងព្រំដែន។
លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលមានផែនទីចំលងមួយច្បាប់ចេញពីផែនទីដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ហើយផែនទីចំលងនោះ បានតម្កល់ទុកនៅទីស្ដីការគណៈរដ្ឋមន្ត្រី ។
តែយ៉ាងណាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប លោក អ៊ុំ សំអាន បានបញ្ជាក់កន្លងមកថា រូបលោកបានទទួលរបាយការណ៍ពីអ្នកស្នេហាជាតិម្នាក់ ដែលបានផ្ដល់ឯកសារទាក់ទងនឹងបញ្ហាព្រំដែននេះ ដោយក្នុងឯកសារបង្ហាញថា លោក វ៉ា គីមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានអនុវត្តកិច្ចការងារកន្លងមកតាមឯកសារព្រំដែន ដែលលោក វ៉ា គីមហុង បានស្នើសុំឯកសារចំលងពីប្រទេសវៀតណាម ដែលជាគូបដិបក្សព្រំដែនជាមួយកម្ពុជាទៅវិញទេ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.