Saturday, June 6, 2015

សហ​ចៅក្រម​ស៊ើបអង្កេត លើកលែង​ការ​ចោទ​លើ​អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​ខ្មែរក្រហម

សហ ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នៅ​ថ្ងៃទី២ខែមិថុនា បានសម្រេច​លើកលែង​ការចោទប្រកាន់​ប្រឆាំង នឹង​លោក ស៊ូ ម៉េ​ត។ លោក ស៊ូ ម៉េ​ត ជា​អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​ដែលជា​ជនសង្ស័យ​ម្នាក់ ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លើក​ទី២ ចេញ​ដោយ​សហ​ព្រះរាជអាជ្ញារ​ស្តីទី​អន្តរជាតិ កាលពី​ថ្ងៃទី៧ខែកញ្ញា ឆ្នាំ២០០៩ ។

សេចក្តីថ្លែងការណ៍​រប​ស់​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ថ្ងៃទី៤មិថុនា​នេះ បាន​បញ្ជាក់ថា ចៅក្រម​ស៊ើបអង្កេត​សន្និដ្ឋានថា មរណភាព​របស់ អតីត​មេបញ្ជាការ​ទ័ព​ជើង​អាកាស​រូបនេះ បានបញ្ចប់​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​រូបគាត់។

សេចក្តីថ្លែងការណ៍​បន្ត​ថា ការកំណត់​ពី​ការទទួលខុសត្រូវ    ព្រហ្មទណ្ឌ ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ស៊ើបសួរ នឹងត្រូវ​ធ្វើឡើង​ក្នុង​ពេលចេញ​ដីការ​ដំណោះស្រាយ អនុលោម​តាម​វិធាន៦៧ នៃ​វិធាន​ផ្ទៃក្នុង។

អនុលោម​តាម​វិធាន៦៧(២) នៃ​វិធាន​ផ្ទៃក្នុង ដើម្បី​ឲ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​ការវិវឌ្ឍ​នៃ​ ដំណើរការ​នីតិវិធី ខណៈដែល​ថែរ​រក្សាបាន​ផងដែរ​នូវ​ភាព​សម្ងាត់​នៃ​សំណុំរឿង សហ​ចៅក្រម​ស៊ើបអង្កេត​បានសម្រេច​ដាក់​ជា​សាធារណៈ​នៃ​សេចក្តីសម្រេច​នេះ ដោយមាន​ការ​កោស​លុប​នូវ​ផ្នែក​ខ្លះ៕



ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!