អង្គសវនការនេះ នឹងស្តាប់សក្ខីកម្មសាក្សី៣រូប ដែលអង្គជំនុំជម្រះបានសម្រេចកោះហៅតាមសេចក្តីសម្រេចចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ។ ដោយឡែកសម្រាប់សវនការបន្ថែមទៀតដែលត្រូវរួមបញ្ចូលនូវសារណា ផ្ទាល់មាត់លើបញ្ហាដែលបានកើតឡើងនៅក្នុងបណ្តឹងសារទុក្ខនោះ អង្គជំនុំជម្រះ នឹងកំណត់កាលបរិច្ឆេទទៅតាមពេលវេលាសមស្រប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
សូមបញ្ជាក់ថា សវនការនេះ ពាក់ព័ន្ធនឹងបណ្តឹងសារទុក្ខរបស់ព្រះរាជអាជ្ញារ នួន ជា និងខៀវ សំផន ប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងសំណុំរឿង០០២/០០១ ដែលបានចេញកាលពីខែសីហា ឆ្នាំ២០១៤ ។ សំណុំរឿង០០២វគ្គទី១អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានសម្រេចកាត់ទោសជនជាប់ចោទ នួន ជា និង ខៀវ សំផនឲ្យជាប់គុកអស់មួយជីវិត។
សូមជម្រាបជូនថា បច្ចុប្បន្នអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កំពុងបន្តបើកសវនាការលើសំណុំរឿង០០២/០២ប្រឆាំងនឹងអតីតមេដឹកនាំ ខ្មែរក្រហមលោក នួន ជា និងលោក ខៀវ សំផន។ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការដែលផ្តោតទៅលើការដ្ឋានការងារចំនួនបីជាបន្តបន្ទាប់ គឺទំនប់១មករាក្នុងខេត្តកំពង់ធំ ការដ្ឋានព្រលានយន្តហោះ ខេត្តកំពង់ឆ្នាំង និងទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។ អង្គជំនុំជម្រះបានស្តាប់សក្ខីកម្មរបស់សាក្សី និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន៧រូបហើយ។ ដោយឡែកនៅថ្ងៃទី៤ខែមិថុនានេះសាលាក្តីខ្មែក្រហម កំពុងស្តាប់ការផ្តល់សក្ខីកម្មសាក្សីទី៨ គឺ អ្នកស្រី ស៊ូ សឿន វ័យ៧៩ឆ្នាំ ជាភរិយា លោក កែ ពក ដែលជាអតីតកម្មាភិបាលខ្មែរក្រហម៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.