Saturday, June 6, 2015

សាក្សី​ទី៧ នឹង​បញ្ចប់​ការផ្តល់​សក្ខីកម្ម ប្រឆាំង​មេដឹកនាំ​ខ្មែរក្រហម​នៅថ្ងៃនេះ

អង្គជំនុំជម្រះ ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នៅតែ​បន្ត​បើកសវនាការ​លើ​ សំណុំរឿង០០២/០២ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម​លោក នួន ជា និង​លោក ខៀវ​សំផន។ អង្គជំនុំជម្រះ​សាលាដំបូង​នឹងធ្វើ​សវនាការ​ដែល​ផ្តោតទៅលើ​ការដ្ឋាន​ការងារ​ ចំនួន​បី​ជា​បន្តបន្ទាប់ គឺ​ទំនប់១មករា​ក្នុង​ខេត្តកំពង់ធំ​ ការដ្ឋាន​ព្រលានយន្តហោះ​ខេត្តកំពង់ឆ្នាំង​ និង​ទំនប់​ត្រពាំងថ្ម​ក្នុង​ខេត្តបន្ទាយមានជ័យ។

លោក នេ​ត ភ​ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា អង្គជំនុំជម្រះ​បាន​ស្តាប់​សក្ខីកម្ម​សាក្សី​និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ ចំនួន៧រូប​ហើយ​រហូតមកដល់​ថ្ងៃទី៣ខែមិថុនា​នេះ។ នៅ​ថ្ងៃ​ពុធ​នេះដែរ អង្គ​ជុំនំ​ជំ​រះ​នឹង​បញ្ចប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​ទី៧គឺ​លោក អ៊ុត សេង។

នៅ​ចំពោះមុខ សវន​ការ​លោក អ៊ុត សេង បាន​ថ្លែង​រៀបរាប់​ពី​ស្ថានភាព​ថា​មានការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ យ៉ាងធ្ងន់ធ្ងរ​នៅ​ទំនប់១មករា ប្រជាពលរដ្ឋ​ត្រូវធ្វើ​ការ​គ្មាន​ពេល​ឈប់សម្រាក និង​បរិភោគ​មិន​គ្រប់គ្រាន់ កង្វះ​អនាម័យ និង​ខ្វះ​ការថែទាំ​សុខភាព​ជាដើម។ សាក្សី​រូបនេះ ក៏បាន​បង្ហាញ​ពី​ទីតាំង​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​ក្នុង​វត្ត​ បារាយណ៍​ជាន់​ដែក នៅក្បែរ​តំបន់​ការដ្ឋាន​ការងារ​នោះ​នៅក្នុង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ផងដែរ។ នេះ​បើតាម លោក នេ​ត ភ​ត្រា ដដែល។

បើតាម​គម្រោង អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នឹង​រៀបចំ​ស្តាប់​ការផ្តល់​សក្ខីកម្ម​ពី​ដើម​បណ្តឹងរដ្ឋប្បវេណី​និង​សាក្សី​ ចំនួន១០រូប សម្រាប់​អង្គហេតុ​ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់១មករា នៅក្នុង​ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា សាក្សី និង​ដើម​បណ្តឹងរដ្ឋប្បវេណី​ទាំង៧រូប​ដែល​ត្រូវបាន​កោះហៅ​មក​ផ្តល់​សាក្សី​ កម្ម​នៅក្នុង​ដំណើរការ​សវនាការ​លើ​សំណុំរឿង ០០២/០២ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ទំនប់១ មករា រួមមាន លោក ឱ​ហូ​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក ប៉ិច សុខា​អតីត​អ្នកបច្ចេកទេស​វាស់​ស្ទង់​មួយរូប​នៅ​ការដ្ឋាន​ទំនប់១មករា​ អ្នកស្រី​មាស ឡៃ​ហួរ​អតីត​នារី​កងចល័ត​នៅក្នុង​ការដ្ឋាន​ការងារ​នេះ​អ្នកស្រី ហ៊ុន សិ​ត្ថា​នី ដើម​បណ្តឹងរដ្ឋប្បវេណី អ្នកស្រី សៀង សូវី​ដា អ្នក អ៊ុន រ៉​ន និង​លោក អ៊ុត សេង៕


 ប្រភព ThmeyThmey

0 comments:

Post a Comment

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!