នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ មន្ត្រីសាលាក្តីខ្មែរក្រហមបានចុះផ្សព្វផ្សាយអំពីកិច្ចការតុលាការ ក្នុងការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមជូនដល់ សិស្សានុសិស្សជិត១ពាន់នាក់នៅវិទ្យាល័យ ហ៊ុន សែនកោះអណ្តែត ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។
លោក នេត្រ ភក្ត្រា ដែលបានដឹកនាំការងារនេះបានថ្លែងថាការចុះផ្សព្វផ្សាយនេះ សាលាក្តីខ្មែរក្រហមបានចែកសៀវភៅសំណួរចម្លើយទាក់ទងនឹងអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា កិច្ចការដែលតុលាការបានធ្វើក្នុងការនាំយកអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំ ជម្រះក្តី។ សៀវភៅនេះបានបំពេញបន្ថែមទៅលើការសិក្សាអំពីរបបកម្ពុជាប្រជាធិបតេយ្យ របស់សិស្សានុសិស្សនៅក្នុងកម្មវិធីសិក្សារបស់រដ្ឋ។
បើតាមលោក នេត្រ ភក្ត្រាដដែល បន្ទាប់ពីការធ្វើបទបង្ហាញដោយមន្ត្រីសាលាក្តីខ្មែរក្រហម សិស្សានុសិស្សមួយចំនួនក៏បានសួរសំណួរទាក់ទងនឹងរបបខ្មែរក្រហមផងដែរ ដែលសំណួរភាគច្រើនគឺផ្តោតថាហេតុអ្វីបានជារបបខ្មែរក្រហមសម្លាប់ មនុស្សបំបាត់វត្តអារាម ជំនឿសាសនា និងបំបាត់សាលារៀនជាដើម។
សូមបញ្ជាក់ថា ការផ្សព្វផ្សាយនេះមានគោលបំណងពង្រឹងការយល់ដឹងរបស់សិស្សានុសិស្សដែលជា យុវជនជំនាន់ក្រោយបានយល់ច្បាស់ពីប្រវត្តិសាស្ត្រនៃរបបកម្ពុជា ប្រជាធិបតេយ្យ និងការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបប ខ្មែរក្រហម។ ការផ្សព្វផ្សាយនេះក៏ធ្វើឡើងដើម្បីការចងចាំ ពីឧក្រិដ្ឋកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមផងដែរ៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.