នៅថ្ងៃទី២៦ឧសភានេះ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅតែបន្តបើកសវនាការលើសំណុំរឿង០០២/០២ប្រឆាំងនឹងអតីតមេដឹកនាំ ខ្មែរក្រហមលោក នួន ជា និង លោក ខៀវ សំផន។អង្គជំនុំជម្រះសាលាដំបូងនឹងធ្វើសវនាការដែលផ្តោតទៅលើការដ្ឋាន ការងារចំនួនបីជាបន្តបន្ទាប់ គឺទំនប់១មករាក្នុងខេត្តកំពង់ធំ ការដ្ឋានព្រលានយន្តហោះខេត្តកំពង់ឆ្នាំងនិងទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។
នៅថ្ងៃទី២៥ និងទី២៦ខែឧសភា អង្គជំនុំជម្រះ បានកោះហៅសាក្សីទី៣ គឺអ្នកស្រីមាសឡៃហួរអតីតនារីកងចល័តនៅក្នុងការដ្ឋានការងារនេះ ឲ្យមក គឺផ្តល់សក្ខីកម្មនៅក្នុងសវនកាក្នុងសំណុំរឿង០០២/០២ដែលផ្តោតទៅលើ ការដ្ឋានការងារទំនប់១មករា នៅក្នុងខេត្តកំពង់ធំ។
នៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមអតីតនារី កងចល័តរូបនេះ បានមានប្រសាសន៍ថា៖«ការធ្វើការនៅការដ្ឋានទំនប់១មករាគឺជាសមរភូមិពលកម្ម ក្ដៅព្រោះមិនមានពេលសម្រាកគ្រប់គ្រាន់ទេនិងប្រកបដោយគ្រោះថ្នាក់។ អ្នកស្រីបានបន្តថា៖«មានពលករដែលធ្វើការនៅទំនប់១មករាជាច្រើននាក់បាន ស្លាប់ដោយសារការរស់នៅនិងការបរិភោគគ្មានអនាម័យជាពិសេសគឺទឹកមិន ស្អាតហើយពេលឈឺមិនមានពេទ្យព្យាបាលត្រឹមត្រូវ»។
បើតាមការបញ្ជាក់របស់សាក្សីរូបនេះ ក្រុមខ្មែរក្រហមបានចែកដីឱ្យពលរដ្ឋជីកក្នុងមួយថ្ងៃមួយ ម៉ែត្រគូបបង្ខំឱ្យធ្វើការងារយ៉ាងធ្ងន់ធ្ងរទោះបីជាមានជំងឺក៏ដោយ ការងារត្រូវធ្វើពីព្រលឹមរហូតដល់ម៉ោង១២យប់ ដោយឈប់សម្រាកនៅម៉ោង១២ថ្ងៃត្រង់ហើយសម្រាកហូបបាយដែលគេចែកឱ្យ ប៉ុន្តែរបបអាហារដែលផ្តល់ឱ្យមិនគ្រប់គ្រាន់ ហើយអ្នកដែលមិនធ្វើការត្រូវបានគេចោទថាប្រឆាំងនឹងអង្គការហើយគេនឹង យកទៅសម្លាប់ចោលនៅមន្ទីរសន្តិសុខនៅវត្តបារាយណ៍ជាន់ដែកដែលនៅក្បែរ តំបន់ការដ្ឋានការងារនោះនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហមនៅក្នុងការស្តាប់ការផ្តល់សក្ខី កម្មនេះ ក្រុមមេធាវីការពារក្តីជនជាប់ចោទ នួន ជា ក៏បានស្នើឲ្យចាក់បញ្ជាំងវីដេអូឯកសារទាក់ទងនឹងការដ្ឋានការងារទំ បន់១មករាផងដែរ។
តាមគម្រោង អង្គជំនុំជម្រះនឹងរៀបចំស្តាប់ការផ្តល់សក្ខីកម្មពីដើមបណ្តឹង រដ្ឋប្បវេណីនិងសាក្សីចំនួន១០រូប សម្រាប់អង្គហេតុទាក់ទងនឹងការដ្ឋានការងារទំនប់១មករា នៅក្នុងខេត្តកំពង់ធំ។សាក្សីចំនួន៣រូបហើយ ដែលត្រូវបានកោះហៅមកផ្តល់សាក្សីកម្ម នៅក្នុងដំណើរការសវនាការលើសំណុំរឿង ០០២/០២ ទាក់ទងនឹងការដ្ឋានការងារទំនប់១ មករានេះ គឺលោក ឱ ហូអតីតកម្មាភិបាលខ្មែរក្រហមលោក ប៉ិច សុខា អតីតអ្នកបច្ចេកទេសវាស់ស្ទង់មួយរូបនៅការដ្ឋានទំនប់១មករានិងអ្នកស្រី មាស ឡៃហួរអតីតនារីកងចល័តនៅក្នុងការដ្ឋានការងារនេះ។
រយៈពេល៥៥ថ្ងៃចាប់តាំងពីបើកសវនាការ ពោលគឺពីថ្ងៃទី៨ខែមករា រហូតមកដល់ថ្ងៃទី២៦ខែឧសភាឆ្នាំ២០១៥ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់ការផ្តល់សក្ខីកម្មរបស់សាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណីចំនួន៤០រូប ក្នុងនោះសាក្សី២១រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន១៨រូប និងអ្នកជំនាញ១រូប៕
ប្រភព ThmeyThmey
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.