យន្តហោះប្រើពន្លឺព្រះអាទិត្យចាប់ផ្ដើមហោះហើរលើមហាសមុទ្រប៉ាស៊ីហ្វិក
1 Jun, 2015 10:52
0 Comment (s)
អាកាសយានិកជនជាតិស្វីស លោក Andre Borschberg គឺជាអ្នកប្រថុយគ្រោះថ្នាក់លើចម្ងាយផ្លូវ ៨១៧៣គីឡូម៉ែត្រពីក្រុងណានជីង ប្រទេសចិន ទៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ដែលជាដំណើរដ៏ឆ្ងាយ និងគ្រោះថ្នាក់បំផុតក្នុងចំណោមយន្តហោះប្រើពន្លឺព្រះអាទិត្យ ទាំង១២។
លោក Borschberg និងសហការីជាអាកាសយានិកជនជាតិស្វីសដូចគ្នាឈ្មោះ Bertrand Piccard បានចូលរួមក្នុងបេសកកម្មដូរវេនគ្នា បញ្ជាយន្តហោះប្រើពន្លឺព្រះអាទិត្យដែលមានកន្លែងអង្គុយមួយរយៈពេល ប្រាំខែ ដើម្បីផ្សព្វផ្សាយពីរបកគំហើញប្រើថាមពលថ្មីលើយន្តហោះ។
យន្តហោះប្រើថាមពលពន្លឺព្រះអាទិត្យរបស់ស្វីស មានមុខងារបញ្ជាដោយស្វ័យប្រវត្តិ អាចអនុញ្ញាតឲ្យអាកាសយានិកសម្រាកបានក្នុងរយៈពេលខ្លីនៅលើអាកាស។ មកដល់ពេលនេះ យន្តហោះបានចុះចតក្នុងប្រទេសអូម៉ង់ ឥណ្ឌា មីយ៉ាន់ម៉ា និងប្រទេសចិន។ បន្ទាប់ពីចុះចតលើរដ្ឋហាវ៉ៃបានសម្រេច គម្រោងបានធ្លាក់ទៅលើលោក Piccard ដើម្បីបញ្ជាយន្តហោះបន្តទៅក្រុង Phoenix ក្នុងរដ្ឋ Arizona៕