Thursday, June 4, 2015

យន្តហោះ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ចាប់​ផ្ដើម​ហោះហើរ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក

យន្តហោះ ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ ៦​ថ្ងៃ​លើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ជា​ដំណើរ​ដ៏​គ្រោះ​ថ្នាក់​បំផុត ដោយ​មិន​ប្រើ​ប្រេង​សូម្បី​មួយ​តំណក់។ ​​

CHINA-SWITZERLAND-ENVIRONMENT-AVIATION-ENERGY

អាកាសយានិក​ជនជាតិ​ស្វីស លោក Andre Borschberg គឺ​ជា​អ្នក​ប្រថុយ​គ្រោះ​ថ្នាក់​លើ​ចម្ងាយ​ផ្លូវ ៨១៧៣​គីឡូម៉ែត្រ​ពី​ក្រុង​ណានជីង ប្រទេស​ចិន ទៅ​រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក ដែល​ជា​ដំណើរ​ដ៏​ឆ្ងាយ និង​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ចំណោម​យន្តហោះ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ ទាំង១២។ ​

លោក Borschberg និង​សហការី​ជា​អាកាសយានិក​ជន​ជាតិ​ស្វីស​ដូច​គ្នា​ឈ្មោះ Bertrand Piccard បាន​ចូល​រួម​ក្នុង​បេសកកម្ម​​ដូរ​វេន​គ្នា បញ្ជា​យន្តហោះ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ​ដែល​មាន​កន្លែង​អង្គុយ​មួយ​រយៈ​ពេល​ ប្រាំ​ខែ ដើម្បី​ផ្សព្វផ្សាយ​ពី​របកគំហើញ​ប្រើ​ថាមពល​ថ្មី​លើ​យន្តហោះ។ ​​

យន្តហោះ​ប្រើ​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​របស់​ស្វីស មាន​មុខងារ​បញ្ជា​ដោយ​ស្វ័យ​ប្រវត្តិ អាច​អនុញ្ញាត​ឲ្យ​អាកាសយានិក​សម្រាក​បាន​ក្នុង​រយៈ​ពេល​ខ្លី​នៅ​លើ​អាកាស។ មក​ដល់​ពេល​នេះ យន្តហោះ​បាន​ចុះ​ចត​ក្នុង​ប្រទេស​អូម៉ង់ ឥណ្ឌា មីយ៉ាន់ម៉ា និង​ប្រទេស​ចិន។ បន្ទាប់​ពី​ចុះ​ចត​លើ​រដ្ឋ​ហាវ៉ៃ​បាន​សម្រេច គម្រោង​បាន​ធ្លាក់​ទៅ​លើ​លោក Piccard ដើម្បី​បញ្ជា​យន្តហោះ​បន្ត​ទៅ​ក្រុង Phoenix ក្នុង​រដ្ឋ Arizona៕

MYANMAR-CHINA-SWITZERLAND-AVIATION-ENERGY-AEROSPACE

3



2



ប្រភព Sabay News

 
Designed by Kakada Akkarak Surakkiat
Technology: របៀប​ដំឡើង Windows 10 នៅ​លើ​កុំព្យូទ័រ!: អ្នកត្រូវដឹងឲ្យ ច្បាស់ពី Windows ដែលអ្នកយក ទៅដំឡើង ដោយសារមាន Windows ខ្លះមានការ crack រួច ឬខ្លះត្រូវការ Product key ភ្លាម និងខ្លះទៀត អាចត្រូវ skip កន្លែងវាយលេខ Product key បាន តែត្រូវ Activate តាមក្រោយ ទើបប្រើប្រាស់បាន។ Technology: ដំណោះ​ស្រាយ Error 80240020 នៅ​ពេល​តម្លើង Windows 10 Free តាម​រយៈ​ការ Upgrade : មាន បញ្ហាមួយចំនួន ទាក់ទងនឹង ការតម្លើង Windows 10 នេះផងដែរ ប៉ុន្តែបញ្ហានោះ កើតឡើង ទៅលើតែកុំព្យូទ័រ មួយចំនួនប៉ុណ្ណោះ គឺខណៈពេល ដែលអ្នក ប្រើប្រាស់ បានទាញយក Windows 10 ចប់ហើយ វាបាន បង្ហាញនូវ ផ្ទាំង error មួយ ដែលមានលេខ សំគាល់ error នោះគឺ 80240020។ ដូចនេះដើម្បី ដោះស្រាយ នូវបញ្ហា មួយនេះ សូមលោកអ្នក តាមដានអាន ជាមួយយើងខ្ញុំ ទាំងអស់គ្នា !!