ភ្នំពេញៈ សហគមន៍ខ្មែរកម្ពុជាក្រោម ព្រះសង្ឃ
និងប្រជាពលរដ្ឋជាង ២០០០ អង្គ/នាក់ កាលពីថ្ងៃម្សិលមិញ
បានរៀបចំទិវាកាន់ទុក្ខខួបទី ៦៦
នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោមទៅលើប្រទេសវៀតណាម
ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់
ពិសេសថ្នាក់ដឹកនាំគ្រប់គណបក្ស ត្រូវរួបរួមគ្នាការពារទឹកដី
និងចូលរួមស្រាវជ្រាវប្រវត្តិសាស្ត្រដ៏សែនឈឺចាប់នេះ
ខណៈបារាំងបានយល់ព្រមផ្តល់ឯកសារមកឲ្យកម្ពុជា។
ការប្រារព្ធទិវានៅថ្ងៃទី ៤ មិថុនានេះ បានធ្វើឡើងនៅវត្តពោធិយារាម ហៅវត្តចាស់ រាជធានីភ្នំពេញ ដោយមានការចូលរួមជាព្រះរាជអធិបតីភាព សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់នៃព្រះមហាក្សត្រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អង្គការសមាគមខ្មែរកម្ពុជាក្រោម យុវជន និងប្រជាពលរដ្ឋ ដោយមានការរាប់បាត្រព្រះសង្ឃ ១៩៤៩ អង្គផងដែរ។
នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា បានថ្លែងថា ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៩៤៩ ជាថ្ងៃដែលអាណានិគមនិយមបារាំង បានអនុម័តច្បាប់កាត់ផ្ទេរទឹកដីខ្មែរកម្ពុជាក្រោមឲ្យវៀតណាម ត្រួតត្រាបន្តមកដល់សព្វថ្ងៃ ដោយមិនខ្វល់ពីប្រជារាស្ត្រខ្មែរម្ចាស់ស្រុក និងព្រះមហាក្សត្រឡើយ ដែលនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ និងត្រូវប្រុងប្រយ័ត្ន កុំឲ្យដានប្រវត្តិសាស្ត្រដ៏អាក្រក់នេះវិលមករកខ្មែរជាថ្មី។
លោកបានបន្តថា៖ «ខ្ញុំសូមស្នើគ្រប់គណបក្ស បើគិតពីរឿងជាតិ សូមគិតទាំងអស់ មិនមែនគិតតែកម្ពុជា ហើយកម្ពុជាក្រោមទុកដាច់ដោយឡែកនោះទេ ព្រោះខ្មែរលើ ខ្មែរក្រោម ខ្មែរកណ្តាល ជាខ្មែរតែមួយ បើយើងរួបរួមគ្នា យួនមិនអាចយកទឹកដីយើងបានទៀតទេ»។
បើយោងតាម លោក ថាច់ សេដ្ឋា បានឲ្យដឹងថា រដ្ឋាភិបាលបារាំងបានអនុញ្ញាតឲ្យលោកទៅស្រាវជ្រាវយកឯកសារពាក់ព័ន្ធ នឹងការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមជាង ៥០០០ ទំព័រ នៅបណ្ណាសារដ្ឋានជាតិបារាំង ដោយត្រូវចំណាយថវិកាចំនួន ១៦០០០ អឺរ៉ូ ប៉ុន្តែរាជរដ្ឋាភិបាល និងរដ្ឋសភា ហាក់មិនអើពើជួយដល់បញ្ហានេះទេ បើទោះជាមានការស្នើសុំជំនួយក៏ដោយ។
លោកបន្តថា បច្ចុប្បន្ន ឯកសារនោះថតចម្លងបានជាង ២០០០ ទំព័រហើយ ដោយគ្រោងនឹងបញ្ចប់នៅដំណាច់ខែមិថុនានេះ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតជំនួយការសម្តេចឪ ព្រះបាទនរោត្តម សីហនុ មានបន្ទូលថា ការបាត់បង់ទឹកដីកម្ពុជាក្រោម គឺជាបទពិសោធដ៏ជូរចត់ ដែលខ្មែរត្រូវចងចាំ និងត្រូវរួមគ្នាការពារទឹកដីខ្លួនកុំឲ្យបាត់បង់ទៀត ព្រមទាំងទាមទារទឹកដីកម្ពុជាក្រោម និងកោះត្រល់មកវិញ។ តែយ៉ាងណា ព្រះអង្គយល់ថា កម្ពុជាបច្ចុប្បន្នកំពុងក្លាយទៅជាកម្ពុជាក្រោមទៅហើយ ដោយសារបញ្ហានៃការរំលោភសិទ្ធិ ការបំពានច្បាប់ និងការមិនគោរពនូវធម៌វិន័យជាដើម។
ព្រះអង្គសង្កត់ធ្ងន់ថា៖ «យើងមើលទៅសង្គមយើងសព្វថ្ងៃវាយ៉ាងម៉េច? ប្រព័ន្ធអប់រំបំផ្លាញការចេះដឹង ប្រព័ន្ធច្បាប់បំពានទៅលើច្បាប់ រាជរដ្ឋាភិបាលបំពានទៅលើសិទ្ធិប្រជារាស្ត្រ អ៊ីចឹងយើងត្រូវយល់ថា នោះជាយុទ្ធសាស្ត្របរទេសដែលចង់បានទឹកដីយើង»។
យុវជន ធីម ធី អាយុ ២៨ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមពិធីនោះ យល់ថា រាជរដ្ឋាភិបាល គួរតែចាត់ទុកថ្ងៃ ៤ មិថុនា ជាថ្ងៃបុណ្យជាតិ ហើយប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសគឺយុវជនខ្មែរគួរតែសិក្សាពីប្រវត្តិសាស្ត្រនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានថ្លែងថា គណបក្សតែងតែចូលរួមកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ទាំងអស់ ដោយធ្វើឡើងក្រោមដំបូលនៃរដ្ឋធម្មនុញ្ញលើទឹកដីទំហំ ១៨១០៣៥ គីឡូម៉ែត្រការ៉េ និងមិនប៉ះពាល់ដល់អធិបតេយ្យប្រទេសដទៃ។
លោកបញ្ជាក់ថា៖ « យើងបានកាន់ទង់បង្រួបបង្រួមជាតិ ហើយយើងនឹងចូលរួមដោយពេញចិត្តពេញថ្លើម ឲ្យតែគោរពតាមរដ្ឋធម្មនុញ្ញ តែចលនាណាមួយដែលប៉ះពាល់ដល់អធិបតេយ្យភាពប្រទេសដទៃ យើងមិនមានយោបល់ទេ»។
ទឹកដីខ្មែរកម្ពុជាក្រោម ដែលអាណានិគមនិយមបារាំង បានកាត់ផ្ទេរទៅឲ្យវៀតណាមត្រួតត្រា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ នោះ មានទំហំ ៦៨៩៦៥ គីឡូម៉ែត្រការ៉េស្មើនឹង ២១ ខេត្ត មានប្រជាពលរដ្ឋរស់នៅជាង ១៤ លាននាក់ មានវត្តព្រះពុទ្ធសាសនាចំនួន ៥៦៧ វត្ត មានព្រះសង្ឃខ្មែរគង់នៅជាង ២ ម៉ឺនអង្គ៕
ប្រភព Phnom Penh Post