ភ្នំពេញៈ អតីតអ្នកភូមិបឹងកក់
និងប្រជាសហគមន៍ដែលមានវិវាទដីធ្លីនៅក្នុងរាជធានីភ្នំពេញ
ប្រមាណជាង២០នាក់ កាលពីម្សិលមិញ
បានជួបប្រជុំគ្នានៅសួនច្បាររូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត
ហើយបានរៀបចំពិធីដាក់បណ្តាសាទៅលើ លោក កែប ជុតិមា
អតីតអភិបាលរាជធានី ដោយចោទថា
បានធ្វើឲ្យពួកគាត់បាត់បង់ដីធ្លីដែលជាទីជម្រកសម្រាប់ស្នាក់
នៅ។
នៅក្នុងពិធីដាក់បណ្ដាសានោះ គេឃើញក្រុមអ្នកភូមិមានកាន់រូបទង់ក្រពើ និងផ្ទាំងបដារូបភាពនៃសកម្មភាពបូមខ្សាច់ចាក់ពន្លិចផ្ទះ ប្រជាពលរដ្ឋនៅក្នុងតំបន់បឹងកក់ និង សកម្មភាពនៃការឈូសឆាយបំផ្លាញផ្ទះ ប្រជាពលរដ្ឋនៅបុរីកីឡា ព្រមទាំងផ្ទាំងរូបថត លោក កែប ជុតិមា ដែលបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជន។
អ្នកស្រី សៀ ណារ៉េត អាយុ៥៦ឆ្នាំ តំណាងអតីតអ្នកភូមិបឹងកក់ បាននិយាយនៅក្នុងអំឡុងនៃពិធីដាក់បណ្ដាសានោះថា៖ «សូមឲ្យលោក កែប ជុតិមា និង មន្ត្រីពុករលួយមួយចំនួនទៀតស្លាប់តៃហោងព្រោះតែសេចក្ដីលោភលន់ ពុករលួយដែលខ្លួនបានសាង និងសូមឲ្យទេវតាបរាមុខដល់អ្នកទាំងនោះឲ្យជួបតែសេចក្ដីវិនាស យ៉ាងទាន់ហន់ ...»។
អ្នកស្រី ណារ៉េត ថ្លែងថា លោក កែប ជុតិមា បានប្រើអំណាចដែលរដ្ឋផ្ដល់ឲ្យទៅឃុបឃិតនឹងមន្ត្រីពុករលួយមួយ ចំនួន«ច្បាមយកដីពីពលរដ្ឋក្រីក្រ យកទៅចែកអ្នកមានអំណាចដើម្បីពង្រឹងអំណាចផ្ទាល់ខ្លួនក្បត់ឆន្ទៈ ពលរដ្ឋ»។
ជាមួយគ្នានេះ អ្នកស្រី ជុំ ង៉ាន់ តំណាងប្រជាសហគមន៍បុរីកីឡា ដែលនៅមិនទាន់បានដំណោះស្រាយជាផ្ទះល្វែងពីរដ្ឋនិយាយថា ព្រោះតែការមិនទទួលខុសត្រូវរបស់លោក កែប ជុតិមា ទើបបានជាពលរដ្ឋក្រីក្ររាប់ពាន់គ្រួសារ ក្នុងរាជធានីមួយនេះ បាត់បង់ដីធ្លីនិងទីជម្រក។ «ក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់លោក កែប ជុតិមា មានតែរឿងវិវាទដីធ្លី និងការបណ្ដេញចេញពលរដ្ឋពីលំនៅឋាន ការចាប់ចងនិងចោទប្រកាន់ពលរដ្ឋនៃសហគមន៍ក្រីក្រ ដាក់គុកដោយសារតែការតវ៉ាការពារសិទ្ធិដីធ្លីរបស់ខ្លួន។ ជាក់ស្ដែងករណី វិវាទដីធ្លីនៅក្នុងសហគមន៍បុរីកីឡាគឺជាឧទាហរណ៍ស្រាប់»
បន្ទាប់ពិធីបន់ស្រន់ដាក់បណ្ដាសារួច ក្រុមអ្នកភូមិទាំងនោះបាននាំគ្នាដើរឆ្ពោះទៅប្រមូលផ្ដុំនៅមុខ រដ្ឋសភា ដើម្បីសាកសួរដំណឹងមួយចំនួន ស្ដីពីការឆ្លើយតបរបស់អ្នកតំណាងរាស្ត្រ ចំពោះញត្តិ ដែលពួកគាត់បានដាក់ស្នើសុំកិច្ចអន្តរាគមន៍កាលពីកន្លងមក។
នៅទីនេះគេឃើញមាន លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទីមួយនៃរដ្ឋសភាព្រមទាំង លោកស្រី ឡោក ខេង និង លោក ហ៊ុន ម៉ានី ជាសមាជិក បានចេញមកជួបសំណេះសំណាលជាមួយពួកគាត់។
ក្នុងឱកាសនោះ លោកស្រីឡោក ខេង បានអំពាវនាវសុំឲ្យអ្នកភូមិដែលមានវិវាទដីធ្លីទាំងអស់ បន្តការអត់ធ្មត់បន្ថែមទៀត ដើម្បីផ្ដល់ឱកាសឲ្យដល់គណៈកម្មការរបស់លោកស្រីធ្វើការពិភាក្សា និងរិះរកមធ្យោបាយល្អៗ ក្នុងការជួយជំរុញដល់អាជ្ញាធរឲ្យធ្វើការដោះស្រាយ។
លោក កែប ជុតិមា អតីតអភិបាលក្រុងភ្នំពេញ មិនអាចទាក់ទងសុំការពន្យល់បានទេ កាលពីម្សិលវិញ៕
ប្រភព Phnom Penh Post